លើកកម្ពស់ទំនាក់ទំនងអាស៊ាន - អ៊ុយក្រែន

(VOVWORLD) -  នាថ្ងៃទី ៩ ខែកក្កដា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅអ៊ុយក្រែនរួមមាន វៀតណាម ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី បានមានជំនួបធ្វើការជាមួយរដ្ឋមន្រ្តី ការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ដើម្បីពិភាក្សាពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងបណ្តាប្រទេសសមាជិកអាស៊ាន ជាមួយអ៊ុយក្រែន។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់ អ៊ុយក្រែនដែលមានផលប្រយោជន៍នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបានសង្កត់ធ្ងន់ថា នឹងនាំអាស៊ី - ប៉ាស៊ីហ្វិករួមទាំងអាស៊ានក្លាយទៅជាអាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់អ៊ុយក្រែន ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ រដ្ឋមន្រ្តីការបរទេស លោក Dmytro Kuleba បានលើកឡើងនូវគំនិតបង្កើតមជ្ឈមណ្ឌលអាស៊ាននៅសាកលវិទ្យាល័យធំមួយនៅ ទីក្រុង Kiev និងបានរំលឹកឡើងវិញនូវសំណើរបស់អ៊ុយក្រែន ដើម្បីក្លាយជាអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) និងចូលរួមក្នុងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន (TAC)។ ជាពិសេស លោករដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានគាំទ្រប្រទេសខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់កូវីដ ១៩ ហើយបានឲ្យដឹងថា ខ្លួននឹងធ្វើទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ាននៅចុងឆ្នាំ ២០២០ នេះ។

ចំណែកឯ បណ្តាឯគអគ្គរដ្ឋទូតអាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះវិធីអភិក្រមគោលនយោបាយរបស់អ៊ុយក្រែនចំពោះអាស៊ាននិងស្នើឲ្យបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើតគណៈកម្មាធិការអាស៊ាននៅអ៊ុយក្រែន និងបង្កើតជើងកហោះហើរត្រង់ពីទីក្រុងគៀវនិងរដ្ឋធានីនៃប្រទេសសមាជិកអាស៊ានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ