លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសរវាងរដ្ឋសភានិងកិច្ចការបរទេសប្រជាជនរវាងវៀតណាមនិងហុងគ្រី
(VOVWORLD) -បន្តដំណើរទស្សនកិច្ចនិងការងារនៅហុងគ្រី នាថ្ងៃទី៧ ខែកញ្ញាគណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានមានជំនួបសន្ទនាជាមួយលោក Kover Laszlo ប្រធានរដ្ឋសភាជាតិ និងជាប្រធានគណបក្សសម្ព័ន្ធជាតិហុងគ្រី (FIDESZ) ។ នៅទីនេះលោកស្រី Truong Thi Mai
លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសរវាងរដ្ឋសភានិងកិច្ចការបរទេសប្រជាជនរវាងវៀតណាមនិងហុងគ្រី |
បន្តដំណើរទស្សនកិច្ចនិងការងារនៅហុងគ្រី នាថ្ងៃទី៧ ខែកញ្ញាគណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានមានជំនួបសន្ទនាជាមួយលោក Kover Laszlo ប្រធានរដ្ឋសភាជាតិ និងជាប្រធានគណបក្សសម្ព័ន្ធជាតិហុងគ្រី (FIDESZ) ។ នៅទីនេះលោកស្រី Truong Thi Mai បានលើកច្បាស់ថា៖ រដ្ឋសភានៃប្រទេសទាំងពីរបានមានការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព នៅវេទិកាពហុភាគី។ សកម្មភាពជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍រវាងភ្នាក់ងារឯកទេសនៃរដ្ឋសភានៃប្រទេសទាំងពីរនឹងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងហុងគ្រី។
បន្ទាប់ពីនោះប្រធានគណៈកម្មាធិការមជ្ឈឹមចលនាប្រជាជន លោកស្រី Truong Thi Mai បានជួបសន្ទនាជាមួយលោក Thurmer Gyula ប្រធានបក្សកម្មករហុងគ្រីនិងគណៈប្រតិភូសមាគមមិត្តភាពហុងគ្រី - វៀតណាមដឹកនាំដោយលោក Botka Laslo ផងដែរ៕