លើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញកិច្ចសហប្រតិបត្តិការសភាវៀតណាម-កាណាដា

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣១ (APPF - ៣១) ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល (ហ្វីលីពីន) នាព្រឹកថ្ងៃទី២៣ វិច្ឆិកា អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានជួបសន្ទនាជាមួយគណៈប្រតិភូកាណាដា ដែលដឹកនាំ ដោយសមាជិកព្រឹទ្ធសភា Stan Kutcher។

លើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញកិច្ចសហប្រតិបត្តិការសភាវៀតណាម-កាណាដា - ảnh 1អនុប្រធានរដ្ឋសភា Nguyen Duc Hai ជួបជាមួយប្រធានគណៈប្រតិភូកាណាដា - ព្រឹទ្ធសមាជិក Stan Kutcher (រូបថត៖ Pham Ha/VOV-Jakarta)

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ធ្វើការជាមួយកាណាដា ជំរុញទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយកាន់តែខ្លាំងឡើង រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងលើពិភពលោក សំដៅ បង្កើនទំនាក់ទំនងនៅ ពេលដែលលក្ខខណ្ឌអនុញ្ញាត។ វៀតណាមស្វាគមន៍ចំពោះយុទ្ធសាស្ត្រថ្មីរបស់កាណាដាសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPS) ក្នុងនោះផ្តោតការយកចិត្តទុកដាក់លើតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងគោរពនូវឋានៈរបស់វៀតណាមក្នុងតំបន់ ដោយចាត់ទុកជា  “ច្រកទ្វារពាណិជ្ជកម្ម” និង “ស្ពាន” តភ្ជាប់សម្រាប់តំបន់។

លើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញកិច្ចសហប្រតិបត្តិការសភាវៀតណាម-កាណាដា - ảnh 2ភាគីទាំងពីរបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរមានយថាទស្សន៍ជាច្រើន និងកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ (រូបថត៖ Pham Ha/VOV-Jakarta)

ភាគីទាំងពីរបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរមានយថាទស្សន៍ជាច្រើន និងកាន់តែមានប្រសិទ្ធភាព។ ភាគីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការបន្តចែករំលែកបទពិសោធន៍របស់ភាគីកាណាដាក្នុងវិស័យបង្កើតច្បាប់ក្នុងវិស័យសន្តិសុខសង្គម សមភាពយេនឌ័រ កម្លាំងពលកម្ម ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចតែបៃតង។ ភាគីវៀតណាមក៏បានស្នើថា នាពេលខាងមុខ រដ្ឋសភាកាណាដាបន្តគាំទ្ររដ្ឋសភាវៀតណាមលើវិស័យលើកកំពស់សមត្ថភាពកម្មាភិបាលសភា; គាំទ្ររដ្ឋសភាវៀតណាមកសាងរដ្ឋសភា អេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ