លើកកម្ពស់សមត្ថភាពឧស្សាហកម្មកែច្នៃកសិកម្មរុក្ខកម្ម និងផលនេសាទ

(VOVWORLD) -នាថ្ងៃទី ២៦ ខែធ្នូ នៅខេត្ត Thanh Hoa ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានរៀបចំសន្និសីទស្ដីពីការវាយតម្លៃសមត្ថភាព និងជំរុញការអភិវឌ្ឍ ឧស្សាហកម្មកែច្នៃកសិកម្មរុក្ខកម្ម ផលនេសាទ និង យន្តូបនីយកម្មកសិកម្ម ដើម្បីបម្រើការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មនៅភាគខាងជើងឡើងវិញ។
លើកកម្ពស់សមត្ថភាពឧស្សាហកម្មកែច្នៃកសិកម្មរុក្ខកម្ម និងផលនេសាទ - ảnh 1 គណៈប្រតិភូអញ្ជើញទៅទស្សនាផលិតផលកសិកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់ក្រុមហ៊ុន Lasuco។

អញ្ជើញថ្លែងនៅទីនេះ លោក Tran Thanh Nam អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានលើកឡើងអំពី បញ្ហាមួយចំនួន ដើម្បី លើកកម្ពស់សមត្ថភាព និងជំរុញការអភិវឌ្ឍ ឧស្សាហកម្មកែច្នៃកសិកម្មរុក្ខកម្ម ផលនេសាទ និង យន្តូបនីយកម្មកសិកម្ម។ លោក Tran Thanh Nam បានចាត់ទុកថា៖

យើងត្រូវផ្ដោតសំខាន់លើការការធ្វើយន្តូបនីយកម្មក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៤.០។ លើសពីនេះទៅទៀតយើងគប្បីធ្វើជាសេនាធិការជូនរដ្ឋាភិបាល លើកសំណើរអំពីការតាក់តែងឯកសារ និងសេចក្ដីសម្រេចចិត្តជូនរដ្ឋាភិបាល ដើម្បីលើកម្ពស់សមត្ថភាពលើវិស័យ ឧស្សាហកម្មកែច្នៃកសិកម្មរុក្ខកម្ម ផលនេសាទ និង យន្តូបនីយកម្មកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ