លើកកម្ពស់ឧត្តមភាពរបស់កម្មវិធីផ្សាយសំលេងផ្ទាល់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅមហោស្រពផ្សាយសំលេងនៅទូទាំងប្រទេស លើកទី១៣ ឆ្នាំ ២០១៨ នៅខេត្ត Nghe An (ភាគកណ្តាលវៀតណាម) នាថ្ងៃទី ២ ខែឧសភា គណៈមេប្រយោគនៃការប្រឡងផ្សាយសម្លេងផ្ទាល់ បានអញ្ជើញ ចាប់ផ្តើមធ្វើការថ្ងៃដំបូង។ 
លើកកម្ពស់ឧត្តមភាពរបស់កម្មវិធីផ្សាយសំលេងផ្ទាល់ - ảnh 1 លើកកម្ពស់ឧត្តមភាពរបស់កម្មវិធីផ្សាយសំលេងផ្ទាល់

ឆ្នាំនេះគេបានកត់សម្គាល់ថា អង្គភាពដែលចូលរួមការប្រឡងកម្មវិធីផ្សាយ សំលេងផ្ទាល់មានចំនួនច្រើនតាំងពីមុនមក ដោយមានវណ្ណកម្មចំនួន៣៣ ហើយ ខ្លឹមសារនៃកម្មវិធីនេះ បានឆ្លុះបញ្ចាំងយ៉ាងសត្យានុម័ត ស្មោះត្រង់ ជិតស្និទ ជាមួយជីវភាពរស់នៅ និង ទាន់ហេតុការណ៍នោះផងដែរ។

អ្នកកាសែត Manh Hung ប្រធាននាយកដ្ឋានព័ត៌មាន VOV1 នៃវិទ្យុសំលេងវៀតណាម និងជាសមាជិកនៃគណៈមេប្រយោគទទួលបន្ទុក ប្រភេទផ្សាយសំលេងផ្ទាល់អះអាងថា៖            

            «បើប្រៀបធៀបទៅនឹងឆ្នាំមុន ៗ ខ្ញុំឃើញថា បេក្ខជនទាំងឡាយបាន ប្រើប្រាស់អត្ថប្រយោជន៍របស់ អ៊ិនធឺណែត បណ្តាញសង្គមក្នុងការផ្សាយ Livestream កម្មវិធី តាមរយៈនោះវាបង្កឲ្យមានការទាក់ទងនិងផ្តល់យោបល់ ទៅវិញទៅមកផងដែរ។ជាពិសេសឆ្នាំនេះ វិទ្យុសំលេង និងកម្មវិធិនានាបាន ផ្តល់អាទិភាពក្នុងការចូលរួមពីសំណាក់មិត្តអ្នកស្តាប់ ដូច្នេះហើយ ប្រការនេះ ធ្វើឲ្យ កម្មវិធីទាក់ទាញចិត្តមិត្តអ្នកស្តាប់ និងទស្សនិកជននៅមហោស្រពផ្សាយ សំលេងនេះដែរ។ "

ពិធីបើកមហោស្រពនេះនឹងប្រព្រឹត្តទៅជាផ្លូវការ នៅម៉ោង ៨ យប់ នាថ្ងៃទី ០៣ ខែឧសភា។ ពិធីបិទនិងប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨ យប់ នាថ្ងៃទី ៥ ខែឧសភា នៅមជ្ឈមណ្ឌលប្បធម៌ពលកម្មខេត្ត Nghe An៕

ប្រតិកម្មទៅវិញ

ផ្សេងៗ