លើកកម្រិតផ្លូវជាតិដែលតភ្ជាប់ខេត្ត Binh Phuoc ជាមួយប្រទេសកម្ពុជា

(VOVWORLD) -សំណង់នេះមានប្រវែង១២,៥គីឡូម៉ែត្រក្នុងដើមទុនសរុបចំនួន៤៥០ ពាន់លានដុង (ស្មើជាង១៩,៤លានដុល្លាអាមេរិក) ហើយនឹងត្រូវបានដាក់ឲ្យ ប្រើប្រាស់នាដើមឆ្នាំ២០២០តាមការគ្រោងទុក។
លើកកម្រិតផ្លូវជាតិដែលតភ្ជាប់ខេត្ត Binh Phuoc ជាមួយប្រទេសកម្ពុជា - ảnh 1 (រូបថត៖ baobinhphuoc.com.vn)

នាថ្ងៃទី២១ កញ្ញា គណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បាន បើកការដ្ឋានសាងសង់គម្រោងការណ៍លើកកម្រិតនិងពង្រីកខ្សែផ្លូវជាតិ លេខ១៣ ពីផ្លូវចែកជាបី Loc Tan រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ស្រុក Loc Ninh ដែលជាប់នឹងប្រទេសកម្ពុជា។

សំណង់នេះមានប្រវែង១២,៥គីឡូម៉ែត្រក្នុងដើមទុនសរុបចំនួន៤៥០ ពាន់លានដុង (ស្មើជាង ១៩,៤ លានដុល្លាអាមេរិក) ហើយនឹងត្រូវបានដាក់ឲ្យ ប្រើប្រាស់នាដើមឆ្នាំ២០២០តាមការគ្រោងទុក។

បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ សំណង់ពោលខាងលើនឹងឆ្លើយតប នឹងតម្រូវការធ្វើចរាចរណ៍ ដោះដូរពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចសំខាន់ ភាគខាងត្បូងជាមួយតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ដែល ជាប់នឹងប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ