លោកខាងលិចគំរាមវាយប្រហារ ស៊ីរី
(VOV WORLD) /  
Vovworld-សភាពការណ៍ នៅ ស៊ីរីកំពុងប្រព្រឹត្តទៅដ៍ស្មុញគស្មាញ។ប្រធានាធិបតី
អាមេរិកលោក Barack Obama កំពុងមានការពិគ្រោះយោបល់ជាមួយបណ្តាប្រទេស
សម្ព័ន្ឋមត្តិអំពីសភាពការណ៍ នៅ ស៊ីរី។តាមប្រភពព័ត៌មានពីកិច្ចប្រជុំរវាងដំណាង
បណ្តាបស្ចឹមប្រទេសជាមួយសម្ព័ន្ឋភាពប្រឆាំង ស៊ីរីនៅទីក្រុង Istanbulទួរគីថា៖ភាគី
ប្រឆាំង នៅ ស៊ីរីបានទទួលការជូនដំណឹងច្បាស់លាស់ស្តីពីការវាយប្រហារ១ដែល
នឹងបានបើកឆាកឡើងនាថ្ងៃជិតៗនេះ។ស្ថានីយ៍ទូរទស្សអារ៉ាប់ Aljazeera នាថ្ងៃទី២៧
សីហាអោយដឹងថា៖លោកខាងលិចបានជូនដំណឹងអោយ ភាគីប្រឆាំង នៅ ស៊ីរីអំពី
ការវាយប្រហារយោធា១សំដៅប្រឆាំងរបបរបស់ប្រធានាធិបតីBashar Al Assad។ភាគី
ប្រឆាំង នៅ ស៊ីរីបានពិភាក្សាជាមួយលោកខាងលិចអំពីគោលដៅនៃការវាយប្រហារ
ដែលក្នុងនោះមាន ព្រលានយន្តហោះ យោធា ជំរំបោះទ័ពនិងទីបញ្ជាការ។ល។តបត
វិញ នាថ្ងៃទី២៧សីហា រដ្ឋមន្រ្តីការបរទេស ស៊ីរីលោក Walid Muallemបានព្រមានថា៖ប្រទេសនេះនឹងវាយយកប្រសិនជាអាមេរិកវាយប្រហា។រស្ស៊ីនិងអ៊ីរ៉ង់បានប្រឆាំង
ជំទាស់អំពើនេះយ៉ាងខ្លាំងក្លា៕
-VOV WORLD