លោកខាងលិចស្នើអ.ស.បស៊ើបអង្កេតការបាញ់សាកល្បងកាំជ្រូចរបស់អ៊ីរ៉ង់

(VOVworld)-នាថ្ងៃទី២១តុលា អាមេរិកជាមួយសម្ព័ន្ធមិត្តអឺរ៉ុប រួមមានអង់គ្លេស បារាំង
និងអាល្លឺម៉ង់ បានផ្ញើលិខិតទៅកាន់គណៈកម្មាធិការដាក់ទណ្ឌកម្មអ៊ីរ៉ង់ របស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.ប ដោយសំណូមពរស្ថាប័ននេះស៊ើបអង្កេតការ បាញ់សាក
ល្បងកាំជ្រូចរបស់អ៊ីរ៉ង់នាថ្ងៃទី១០តុលាមុននេះ។ តាមប្រទេសលោក ខាងលិចថា សកម្មភាពនេះរបស់អ៊ីរ៉ង់គឺរំលោភទៅនឹងសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិ
សុខអ.ស.ប ដោយអះអាងជាថ្មីម្តងទៀតថាកាំជ្រូចរបស់អ៊ីរ៉ង់អាច នឹងបំពាក់អាវុធ
នុយក្លេអ៊ែរ។ ប្រតិកម្មចំពោះបំរ៉ែបំរួលនេះ អ៊ីរ៉ង់បានបដិសេធ​ ចំពោះរាល់ការចោទ
ប្រកាន់ថា ការបាញ់កាំជ្រូចនាថ្ងៃទី១០តុលាជាការរំលោភ សេចក្តីសម្រេចចិត្តរបស់
អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ