លក្ខណៈពិសេសរបស់វៀតណាមនៅមហោស្រពជនជាតិភាគតិចនៅសាធារណរដ្ឋឆែក

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែឧសភានៅរដ្ឋធានី Praha សាធារណរដ្ឋឆែកបានបើកមហោស្រពជនជាតិភាគតិចក្រោមប្រធានបទ " Praha - បេះដូងជនជាតិ" ។
លក្ខណៈពិសេសរបស់វៀតណាមនៅមហោស្រពជនជាតិភាគតិចនៅសាធារណរដ្ឋឆែក - ảnh 1គណៈប្រតិភូវៀតណាមបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនាំមកនូវការសម្តែងដ៏រស់រវើកនិងពោរពេញទៅដោយលក្ខណៈប្រពៃណីជាតិ។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះបានទាក់ទាញគណៈប្រតិភូជាង ៣០ តំណាងឲ្យបណ្តាជនជាតិមកពីប្រទេសចំនួន ២០ ដែលកំពុងរស់នៅប្រទេសអឺរ៉ុបកណ្តាលនេះ។

គណៈប្រតិភូវៀតណាមបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅមហោស្រពឆ្នាំនេះ ដោយមានចំនួនប្រតិភូចូលរួមយ៉ាងច្រើនកុះករ នាំមកនូវការសម្តែងដ៏រស់រវើកនិងពោរពេញទៅដោយលក្ខណៈប្រពៃណីជាតិ ដូចជា៖ ការសម្តែងស្គរ របាំព្រះរាជទ្រព្យ Hue និងរបាំផ្លិត។ ភ្ញៀវទេសចរមានការរំភើបចិត្តពិសេសនៅពេលគយគន់ក្រុមអ្នករបាំស្ត្រីស្លៀកពាក់សម្លៀកបំពាក់អាវផាយប្រពៃណី សម្តែងរបាំប្រជាប្រិយ និងច្រៀងបទចម្រៀងវៀតណាម។

មហោស្រពឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែឧសភាដល់ថ្ងៃទី ២៨ ខែឧសភា រួមមានកម្មវិធីរបាំតន្ត្រី ការសម្តែងសម្លៀកបំពាក់ជនជាតិនិងការតាំងពិព័រណ៍ផលិតផលសិប្បកម្មពិសេសរបស់ជនជាតិនីមួយៗ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ