លក្ខណៈវិសេសវិសាលនៃសប្តាហ៍ភាពយន្ត APEC ២០១៧

(VOVWORLD) -សប្ដាហ៍ភាពយន្ត “អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក នៅវៀតណាម ២០១៧” (សប្ដាហ៍ភាពយន្ត APEC ២០១៧ ) បានរៀបចំឡើងចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ និងចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ តុលា នៅទីក្រុង Da Nang។ 
លក្ខណៈវិសេសវិសាលនៃសប្តាហ៍ភាពយន្ត APEC ២០១៧ - ảnh 1 លក្ខណៈវិសេសវិសាលនៃសប្តាហ៍ភាពយន្ត APEC ២០១៧

សប្ដាហ៍ភាពយន្ត “អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក នៅវៀតណាម ២០១៧” (សប្ដាហ៍ភាពយន្ត APEC ២០១៧ ) បានរៀបចំឡើងចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ និងចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ តុលា នៅទីក្រុង Da Nang។ ដោយមានពាក្យស្លោកថា "បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួម" សប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ បានរៀចំឡើងតាមបទដ្ឋានតភ្ជាប់វប្បធម៌រវាងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ហើយរួមវិភាគទានកសាងសហគមន៍ អាស៊ី - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព ស្ថិរភាព រស់រវើក តភ្ជាប់ និងសម្បូររុងរឿង។ តាមនោះ ឧទ្ទេសនាមវណ្ណកម្មភាពយន្តដ៏វិសេសវិសាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ។ ភាពយន្តដែលបានចាក់បញ្ចាំងក្នុងកម្មវិធីនេះ បានជ្រើសរើសពីបណ្ដាប្រជុំខ្សែភាពយន្តនៃបណ្ដាសមាជិក APEC ហើយបានបង្ហាញពីអត្តសញ្ញាណវប្បធម៌ពិសេសពិសាល និងលក្ខណៈស្រស់ស្អាតនៃធម្មជាតិ និងមនុស្ស។ គណៈចាត់តាំងបានជ្រើសរើសភាពយន្តចំនួន ១១ នៃខឿនសេដ្ឋកិច្ចជាសមាជិក APEC ទាំង ១១ ដើម្បីចាក់បញ្ចាំង។ ភាពយន្ត “មនុស្សស្អាត” របស់វៀតណាមត្រូវបានចាក់បញ្ចាំងនារាត្រីបើកសប្ដាហ៍ភាពយន្ត APEC ២០១៧ នាយប់ថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ