លោកជំទាវភរិយាប្រធានរដ្ឋវៀតណាម និងលោកជំទាវភរិយាប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទស្សនាការបង្ហាញម៉ូដអាវផាយ

(VOVWORLD) - ចែករំលែកពីអារម្មណ៍ចំពោះសម្លៀកបំពាក់អាវផាយវៀតណាម លោកជំទាវភរិយាប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា លោកជំទាវពាក់អាវផាយ វៀតណាមដូចជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងកូរ៉េខាងត្បូងនិងវៀតណាម ព្រមទាំងបានសរសើរពីភាពស្រស់ស្អាតរបស់អាវផាយ ដោយមានការរួមបញ្ជូលរវាងសម្រស់ប្រពៃណីរបស់វៀតណាម ជាមួយនឹងលក្ខណៈទំនើប។ 
លោកជំទាវភរិយាប្រធានរដ្ឋវៀតណាម និងលោកជំទាវភរិយាប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទស្សនាការបង្ហាញម៉ូដអាវផាយ - ảnh 1លោកជំទាវភរិយាទាំងពីររូបបានថតរូបអនុស្សាវរីយ៍ជាមួយអ្នកបង្ហាញម៉ូដ (រូបថត៖ BAOQUOCTE.VN)

នៅខាងក្រៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នាថ្ងៃទី ២៣ មិថុនា លោកជំទាវភរិយាប្រធានរដ្ឋ Vo Van Thuong លោកស្រី Phan Thi Thanh Tam និងលោកជំទាវភរិយាប្រធានាធិបតីកូរ៉េខាងត្បូង Kim Keon Hee បានទទួលទានតែ និងទស្សនាការបង្ហាញម៉ូដអាវផាយ (Ao dai) និងការសម្តែងតន្ត្រីប្រពៃណីវៀតណាម។

ក្នុងឈុតសំលៀកបំពាក់ប្រពៃណីអាវផាយវៀតណាម   ជាអំណោយរបស់លោកជំទាវ Phan Thi Thanh Tam លោកជំទាវ Kim Keon Hee និងលោកជំទាវភរិយាប្រធានរដ្ឋវៀតណាម បានចែករំលែកភាពសប្បាយរីករាយក្នុងការទទួលទានតែផ្កាឈូក និងអាហារសម្រន់ប្រពៃណីវៀតណាម។ ចែករំលែកពីអារម្មណ៍ចំពោះសម្លៀកបំពាក់ អាវផាយវៀតណាម លោកជំទាវភរិយាប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា លោកជំទាវពាក់អាវផាយវៀតណាមដូចជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងកូរ៉េខាងត្បូងនិងវៀតណាម ព្រមទាំងបានសរសើរពីភាពស្រស់ស្អាតរបស់អាវផាយ ដោយមានការរួមបញ្ជូលរវាងសម្រស់ប្រពៃណីរបស់វៀតណាម ជាមួយនឹងលក្ខណៈទំនើប។ លោកជំទាវភរិយាប្រធានាធិបតីកូរ៉េខាងត្បូងក៏បានណែនាំដល់លោកជំទាវភរិយាប្រធានរដ្ឋ អំពីហាន់បុកដែលជាសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ