លើកដំកើងគំរូឆ្នើមជានារីជនជាតិភាគតិចចំនួន១០០នាក់
(VOVworld)-ក្នុងឱកាសរំលឹកទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ មាសា)
នាថ្ងៃទី១៥មេសា សម្ព័ន្ធសមាគមនារីវៀតណាមទីក្រុងហូជីមិញបានរៀប ចំមហោ
ស្រព “គំរូឆ្នើមជានារីជនជាតិភាគតិច” លើកទី៤ ដោយមានការចូលរួម របស់នារី
ឆ្នើមជាង៤០០នាក់តំណាងឲ្យនារីជនជាតិភាគតិចលើទូទាំងទីក្រុង។ នៅមហោ
ស្រពនេះ បានប្រព្រឹត្តទៅសកម្មភាពដ៏ផុលផុសជាច្រើនដូចជាឧទ្ទេសនាមប្រភេទ
នុំប្រពៃណីរបស់ជនជាតិនីមួយៗ ជួបប្រាស្រ័យសិល្បៈ និងឧទ្ទេសនាមលក្ខណៈ
វប្បធម៌វិសេសវិសាលរបស់ជនជាតិនានាផងដែរ។ ជាពិសេសនៅ មហោស្រពលើក
នេះ បានលើកសរសើរគំរូឆ្នើមជានារីជនជាតិភាគតិចចំនួន១០០ នាក់ដែលមាន
ស្នាដៃលេចធ្លោលើគ្រប់វិស័យ។ មហោស្រពនេះបានប្រ ព្រឹត្តទៅ២ឆ្នាំម្តង សំដៅ
លើកស្ទួយកម្មាភិបាលសមាគម និងនារីជាជនជាតិភាគ តិចលើគ្រប់វិស័យ ព្រម
ទាំងបង្កើតឱកាសសម្រាប់បងប្អូននារីជាជាតិភាគតិច ជួបប្រាស្រ័យទាក់ទង រៀនសូត្របទពិសោធពីគ្នាទៅវិញទៅមក រួមគ្នាពង្រីក ប្រពៃណីដ៏ល្អប្រសើរបស់ នារីវៀតណាមទៀតផង៕