លើកដំកើងគ្រូបង្រៀនឆ្នើមក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០វិច្ឆិកា

(VOVworld)-នាថ្ងៃទី១៨វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងនគរបាលបាន រៀបចំពិធី
រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនថ្ងៃទី២០វិច្ឆិកា និងជូនពរគ្រូ បង្រៀន អ្នកវិទ្យា
សាស្ត្រនៅក្នុងកម្លាំងនគរបាលដែលបានទទួលស្គាល់ បទដ្ឋានកិត្តនាមជាសាស្ត្រា
ចារ្យ សាស្រ្តាចារ្យរងឆ្នាំ២០១៥។ នេះជាបណ្តាគ្រូ បង្រៀនមានការរួមចំណែកសកម្
ក្នុងការកសាងនិងផ្តល់ទឡ្ហីករណ៍វិទ្យា សាស្ត្រ ដើម្បីក្រសួងនគរបាលដាក់ចេញសំ
ណើរជាមួយបក្ស រដ្ឋសំដៅរៀបចំ ផែនការគោលនយោបាយស្តីអំពីសន្តិសុខ សណ្តាប់
ធ្នាប់ ព្រមទាំងចូលរួមការ ស្រាវជ្រាវ​​និងកសាងគោលមាគ៌ាធ្វើជាមូលដ្ឋានសម្រាប់ការ
ផ្លាស់ប្តូរលើគ្រប់ វិស័យ។ ក្នុងថ្ងៃដដែល មន្ទីរអប់រំនិងបណ្តុះបណ្តាលហាណូយ ក៏
បានរៀបចំ​ពិធីលើកដំកើងបុគ្គលឆ្នើម គ្រូបង្រៀនគំរូរបស់រដ្ឋធានីឆ្នាំ២០១៥ផងដែរ។
នៅទី ក្រុងហូជីមិញវិញ ក៏បានរៀបចំពិធីប្រគល់រង្វាន់ Vo Trường Toản លើកទី ១៨
ជូនចំពោះបណ្តាគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងដែលមានស្នាដៃ បង្រៀនពូកែ រួម
ចំណែកចូលក្នុងបុព្វហេតុអប់រំនិងបណ្តុះបណ្តាល។ ក៏ក្នុង ឱកាសនេះដែរ គណៈកម្មា
ធិការប្រជាជនខេត្ត Lao Cai ក៏បានរៀបចំពិធីលើក ដំកើងគ្រូបង្រៀនឆ្នើមឆ្នាំ២០១៥របស់
ខេត្តចំនួន៦០០នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ