|
លើកដម្កើងកោតសសើរបុគ្គលគំរូចំនួន១៨០នាក់ក្នុងជនរួមជាតិគ្រឹសសាសនា (dangcongsan.vn) |
Vovworld-ក្នុងអំឡុង៥ឆ្នាំកន្លងមកចលនាប្រជាជនទាំងមូលសាមគ្គីភាពកសាង
ជីវភាពវប្បធម៍នៅដំបន់ប្រជុំជនរស់ល្អខាងផ្លូវលោកនិងផ្លូវធម៍ក្នុងសហគមន៍គ្រឹស
សាសនាផ្សាភ្ជាប់នឹងចលនាប្រឡងប្រណាំងដោយគណៈកម្មាធិការសាមគ្គីភាព
គ្រឹសសាសនាវៀតណាមបំផុសបាននិងកំពុងពង្រីកឥទ្ធិពលនាំមកប្រសិទ្ធិភាពជាក់
ស្ដែងក្នុងជីវភាពរស់នៅបណ្ដាដំបន់កាន់គ្រឹសសាសនា។ ថ្លែងមតិនៅសន្និសីទលើក
ដម្កើងកោតសសើរគំរូក្នុងសហគមន៍គ្រឹសសាសនាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០
កញ្ញានៅទីក្រុងហូជីមិញលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមបានសង្កត់ធ្ងន់ថា៖
“តាងនាមឲ្យបក្សរដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម យើងខ្ញុំស្វាគមនិងជូនពរ
គណៈកម្មាធិការសាមគ្គីភាពគ្រឹសសាសនាវៀតណាមនាពេលកន្លងទៅបានពង្រឹង
និងពង្រីកដោយឥតឈប់ឈររៀបចំសកម្មភាពប្រសិទ្ធិភាពជាក់ស្ដែងជាង។ ពង្រីក
តួនាទីសមាជិករបស់រណសិរ្សមាតុភូមិវៀតណាមរួមចំណែកសាមគ្គីភាពជនរួមជាតិ
គ្រឹសសាសនាពង្រីកប្រពៃណីគោរពព្រះយេស៊ូស្នេហាជាតិរួមដំណើរជាមួយប្រជាជាតិ
ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិកសាងផែនមហាសាមគ្គីភាពប្រជាជនទាំង
មូលកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕