លើកដម្កើងបុគ្គល សមូហភាពគំរូក្នុងបុព្វហេតុកសាងប្រទេសជាតិ

(VOVworld) - កម្មវិធី “រុងរឿងវៀតណាម”ក្រោមប្រធានបទ”រីកធំធាត់ជាមួយប្រទេស
ជាតិ”ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហាណូយ បាន លើកដម្កើង
បុគ្គល សមូហភាពចំនួន១៥នាក់ដែលមានស្នាដៃឆ្នើមក្នុងបុព្វហេតុកសាងប្រទេស
ជាតិ។អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ចូលរួមកម្មវិធីនេះ។ថ្លែងមតិនៅទីនេះ ប្រធានអគ្គសម្ព័ន្ធពលករ វៀតណាមលោក
Dang Ngoc Tung បានសង្កត់ធ្ងន់ថា អ្នកដែលត្រូវបានលើកដម្កើងថ្ងៃនេះសុទ្ធតែជា
បុគ្គលនាំមុខក្នុងការរួមវិភាគទានសំរាប់ការរីកធំធាត់ដ៏រឹងមាំរបស់ប្រទេសជាតិក្នុង
អំឡុង៧០ឆ្នាំកន្លងទៅ។លោក Dang Ngoc Tung បាន សង្កត់ធ្ងន់ថា៖

“រាល់គំរូដែលត្រូវបានលើកដម្កើងលើកនេះក៏ដូចជាលើកមុនៗនឹងបន្តពង្រីកតួនាទី
ជាកត្តានាំមុខនៃចលនាប្រឡងប្រណាំងស្នេហាជាតិ។ខ្ញុំសង្ឃឹមថា កម្មវិធីរុងរឿង
វៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងមានកិត្យានុភាពធំធេងក្នុង
សង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ