លើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់
|
លើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់ (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីនគរបាលប្រជាជន
(ទី១៩សីហា) ១០ឆ្នាំទិវាបុណ្យប្រជាជនទាំងមូលការពារសន្តិសុខមាតុប្រទេស
នាថ្ងៃទី៧កក្កដានៅទីក្រុង Da Lat ខេត្ត Lam Dong អគ្គស្នងការប៉ូលីស(ក្រសួង
នគរបាល)បានរៀបចំពិធីលើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់។
ថ្លែងមតិនៅទីនេះឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀត
ណាមបានវាយតំលៃខ្ពស់នូវការរួមចំណែកដ៏ធំធេងរបស់កំលាំងប៉ូលីសប្រជាជននារី
ទោះបីជានៅកិច្ចការណាក្តីក៏សុទ្ធតេបានពង្រីកល្អតួនាទីសកម្មច្នៃប្រឌិតក្នុងការងារ
សមត្ថភាពទ្រឹស្ដីនយោបាយច្បាប់និងឯកទេសជំនាញកាន់តែបានលើកកំពស់ពីមួយ
ថ្ងៃទៅមួយថ្ងៃ។ពិធីលើកដម្កើងក៏ជាឱកាសប៉ូលីសនារីគំរូជួបប្រាស្រ័យចែករំលែកបទ
ពិសោធន៍ក្នុងកិច្ចការនិងជីវភាពរស់នៅ។ នៅទូទាំងប្រទេសវៀតណាមនាបច្ចុប្បន្ន
មានប៉ូលីសនារីប្រមាណ២ម៉ឺននាក់៕