|
សំណង់ពុទ្ធបដិមារស្ដេច Tran Nhan Tong (VOV) |
Vovworld-ចាប់ពីថ្ងៃទី១ធ្នូតទៅនៅមណ្ឌលកេរ៌្តដំណែល Yen Tu ខេត្ត Quang
Ninh សមាគមពុទ្ធសាសនាវៀតណាមបានរៀបចំមហាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០៥នៃទិវាមរណភាពរបស់ស្ដេច Tran Nhan Tong។ មហាពិធីបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ។ ក្នុងឱកាសនេះដែរ នឹងប្រព្រឹត្តទៅពិធីបើកសម្ភោធន៍
សំណង់ពុទ្ធបដិមារស្ដេច Tran Nhan Tong នាថ្ងៃទី៣ធ្នូ (ពោលគឺថ្ងៃទី១ខែទី១១តាម
ច័ន្ទកតិ)។ ព្រះតេជ្ជគុណ Thich Thanh Quyet ប្រធានអភិបាលសមាគមពុទ្ធសាសនា
ខេត្ត Quang Ninh បានឲ្យដឹងថា៖
“ព្រះពុទ្ធស្ដេច Tran Nhan Tong បានមកទីនេះកាន់បួសដែលធ្វើឲ្យកន្លែងនេះ
រស់រវើសឡើងវិញក្លាយទៅជាកន្លែងពិសិទ្ធិក្លាយទៅជាដំបន់ដីព្រះពុទ្ធ។ ដូច្នេះយើងសាងសង់រូបបដិមាររបស់ព្រះអង្គដើម្បីជនវៀតណាមគ្រប់រូបនៅក្នុងនិងក្រៅ
ប្រទេសទៅដល់កន្លែងណាក៏នឹករលឹកអំពីគុណបំណាចដ៏មហិមាររបស់ព្រះអង្គ៕”