លើកតំកើងសមូហភាព និងបុគ្គឆ្នើមចំនួន ៧០ ក្នុងចលនាជួយឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គម

(VOVWORLD) -នាថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ គណកម្មធិការមជ្ឈឹមទទួលបន្ទុកកម្មវិធី គោលដៅជាតិបានរួមសហការជាមួយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរៀបចំពីធីលើកតម្កើងសហគ្រាស សហគ្រិន សមូហភាព និងបុគ្គលឆ្នើម ក្នុងចលនាជួយឧបត្ថម្ភដល់ មូលនិធិ "ដើម្បីជនក្រីក្រ" និងសន្តិសុខសង្គម ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩។ 
លើកតំកើងសមូហភាព និងបុគ្គឆ្នើមចំនួន ៧០ ក្នុងចលនាជួយឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គម - ảnh 1 ពីធីលើកតម្កើងសហគ្រាស សហគ្រិន សមូហភាព និងបុគ្គលឆ្នើម ក្នុងចលនាជួយឧបត្ថម្ភដល់ មូលនិធិ "ដើម្បីជនក្រីក្រ" និងសន្តិសុខសង្គម (រូបថត៖ vnanet.vn)

ក្នុងនោះ មានសមូហភាព និងបុគ្គលឆ្នើមចំនួន ១២ រូប ទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី; ទន្ទឹមនឹងនេះ មានសមូហភាពចំនួន ២៩ និងបុគ្គលចំនួន ២៩ រូបទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ចំពោះសន្តិសុខសង្គម លើកកម្ពស់សុខុមាលភាពសង្គមសម្រាប់មុខសញ្ញាគោលនយោបាយ អ្នកមានគុណូបការៈ និងអ្នកក្រីក្រតាមគោលដៅ “ប្រជាជនសម្បូធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមប្រជាធិបតេយ្យ សមភាព និង អរិយធម៌ "។ លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមផ្ដោតសំខាន់លើការងារលើកតម្កើង កត់សម្គល់គុណបំណាច់របស់សមូហភាព បុគ្គល និងសហគ្រាសឆ្នើមក្នុងចលនា ឧបត្ថម្ភមូលនិធិ "ដើម្បីជនក្រីក្រ" និងសន្តិសុខសង្គម លោកបានថ្លែងថា៖

“ឆ្នាំនេះ យើងខ្ញុំបានផ្តោតលើការកសាងផ្ទះមហាសាមគ្គី និងផ្ទះ សម្រាប់ អ្នកក្រីក្រ។ ទីពីរគឺ អនុវត្តន៍សកម្មភាពជួយឧបត្ថម្ភសិស្សានុសិស្ស ដែល មានស្ថានភាពលំបាក ទៅសាលារៀន។ ទីបីគឺថែទាំជនក្រីក្រឲ្យកាន់តែល្អប្រលើរថែមទៀតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ