លើកតម្កើងកសិករដែលមានភាពស្វាហាប់ ការច្នៃប្រឌិត និងបំណងប្រាថ្នាចង់ក្លាយជាអ្នកមាន
(VOVWORLD) - ថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្នើថា នាពេលខាងមុខ សមាគមកសិករ គួរតែយល់ដឹងឲ្យបានជ្រាលជ្រៅថែមទៀតអំពីទស្សនៈរបស់បក្ស តាមនោះកសិករត្រូវតែជាកម្មវត្ថុ ជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទនិងការកសាងជនបទថ្មីតាមទិសដៅ "កសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករស៊ីវីល័យ" ផ្សាភ្ជាប់ការកសាងវណ្ណៈកសិករ ជាមួយនឹងដំណើរការអភិវឌ្ឍកសិកម្ម ការធ្វើឧស្សាហូប
នីយកម្ម ទំនើបកម្ម និងនគរូប នីយកម្មរបស់ប្រទេសជាតិ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ថ្លែងនៅសន្និសីទ។
(រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ មជ្ឈិមសមាគមកសិករវៀតណាម បានរៀបចំសន្និសីទលើកតម្កើងកសិករឆ្នើមទូទាំងប្រទេសលើកទី៦ ដំណាក់កាល ២០១៧ - ២០២២ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៣០០ នាក់ដែលជាកសិករ គំរូ និងឆ្នើមទូទាំងប្រទេស តំណាងឲ្យកសិករដែលធ្វើផលិតកម្ម អាជីវកម្មយ៉ាងល្អ ចំនួនជាង ៣,៦ លានគ្រួសារលើទូទាំងប្រទេស។ ថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្នើថា នាពេលខាងមុខ សមាគមកសិករ គួរតែយល់ដឹងឲ្យបានជ្រាលជ្រៅថែមទៀតអំពីទស្សនៈរបស់បក្ស តាមនោះកសិករត្រូវតែជាកម្មវត្ថុ ជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទនិងការកសាងជនបទថ្មីតាមទិសដៅ "កសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករស៊ីវីល័យ" ផ្សាភ្ជាប់ការកសាងវណ្ណៈកសិករ ជាមួយនឹងដំណើរការអភិវឌ្ឍកសិកម្ម ការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម និងនគរូប នីយកម្មរបស់ប្រទេសជាតិ៖
“សមាគមកសិករវៀតណាមចាំបាច់ត្រូវមានដំណោះស្រាយ យកចិត្តទុកដាក់ លើការបណ្តុះបណ្តាល លើកកំពស់កម្រិតចំណេះដឹង និងសមត្ថភាពរៀបចំផលិតកម្ម សម្រាប់កសិករ។ លើកទឹកចិត្ត ជួយកសិករ ផ្លាស់ប្តូរឌីជីថល កសាងគំរូកសិកម្មអេកូ ឡូស៊ី កសិកម្មបៃតងសរីរាង្គរាង វិលជុំ និងឆ្លាតវៃ ផ្សាភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ជាមួយនឹងតម្រូវការទីផ្សារ បំពេញឲ្យបានល្អនូវការពង្រីកគំរូឆ្នើម ទម្រង់ល្អ និងរបៀប ធ្វើល្អ។ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងព្រមៗគ្នាលើទាំងខ្លឹមសារ វិធី សាស្ត្រ ក៏ដូចជាលើកកម្ពស់គុណភាព ប្រសិទ្ធភាពក្នុងសកម្មភាពរបស់សមាគម ដោយផ្សារភ្ជាប់ជាមួយនឹងការលើកកំពស់គុណភាព សមាជិក យកចិត្តទុកដាក់ការពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ សមាជិកសមាគមកសិករ”៕