លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ឆ្នាំ២០១៨
(VOVWORLD) -យុវជនគំរូឆ្នើមទាំងអស់សុទ្ធទេគឺជាគំរូយុវជនឆ្នើម មានអាយុក្រោម ៣៥ ឆ្នាំ ដែលកំពុងសិក្សារៀនសូត្រ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុង និងក្រៅប្រទេស ហើយមានស្នាដៃឆ្នើម ក្នុងការកសាង និងការពារមាតុភូមិ។
ទិដ្ឋភាពនៃពិធី លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ឆ្នាំ២០១៨ (រូបថត៖
tuoitrethudo.com.vn)
|
នាយប់ថ្ងៃទី ១៩ ខែមិនា ពិធីលើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើមចំនួន ១០ នាក់ ឆ្នាំ២០១៨ ដោយមានប្រធានបទ “បំណងប្រាថ្នាជំនះលើកំពូលខ្ពស់” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។
បណ្ដាគំរូវ័យក្មេងវៀតណាមឆ្នាំ ឆ្នាំ២០១៨រួមមាន៖បវកញ្ញា H 'Hen Ni ; Nguyễn Đức Thành; Vòng Bính Long; Nguyễn Phương Thảo; Văn Đinh Hồng Vũ; Trần Văn Thuyết; Nguyễn Quang Hải; Nguyễn Văn Thuận; Lê Trọng Hiếu; Lê Đình Hiếu។ យុវជនគំរូឆ្នើមទាំងអស់សុទ្ធទេគឺជាគំរូយុវជនឆ្នើម មានអាយុក្រោម ៣៥ ឆ្នាំ ដែលកំពុងសិក្សារៀនសូត្រ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុង និងក្រៅប្រទេស ហើយមានស្នាដៃឆ្នើម ក្នុងការកសាង និងការពារមាតុភូមិ។ តាមនោះ បង្កើតកម្លាំងចលករអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង និងជំរុញចលនាប្រឡងប្រណាំងសិក្សារៀនសូត្រ ហត់ពត់លត់ដំ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ធ្វើពលកម្ម ច្នៃប្រឌិតសម្រាប់កុមារ និងយុវជន។
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានសម្ដែងគោលបំណងថា បុគ្គលនានាដែលទទួលបានលើកសរសើរក្នុងឱកាសនេះ ជានិច្ចកាលមានការយល់ដឹងអំពីភារកិច្ចដ៏សំខាន់ បេសកកម្ម ដ៏ខ្ពង់ខ្ពស់របស់ខ្លួន ហត់ពត់លត់ដំ សិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌រចនាបទលោកប្រធានហូជីមិញដោយឥតឈប់ឈរ។
នៅក្នុងពីធីនេះ ប្រតិភូ រួមជាមួយមិត្តវ័យក្មេងបានជួបសំណេះសំណាលជាមួយគំរូវ័យក្មេងដែលទទួលបានការកត់សរសើរ។ លោក Le Dinh Hieu ស្ថាបនិកគម្រោង Hear us now បង្រៀនភាសាអង់គ្លេស និងព័ត៌មានវិទ្យាសម្រាប់មនុស្សថ្លង់ចែករំលែក៖
“ខ្ញុំធ្វើសកម្មភាពអប់រំដើម្បីសហគមន៍ គឺមិនមែនដើម្បីគោលដៅពាណិជ្ជកម្មឡើយ ពោលគឺដើម្បីគោលដៅជួយឧបត្ថម្ភឲ្យជនពិការ និស្សិតក្រីក្រ អាចទាក់ទង់ផ្ទាល់ជាមួយគុណភាពអប់រំខ្ពស់ថែមទៀត។ ខ្ញុំជានិច្ចកាលមានជំនឿថាការអប់រំគឺជាឱកាសដ៏ល្អប្រសើរបំផុតសម្រាប់មនុស្សគ្រប់រូបអាចរីកចម្រើន ជាពិសេសគឺជនពិកាផងដែរ”៕