លើកតម្កើងគ្រួសារវ័យក្មេងជាគំរូចំនួន២២គ្រួសារក្នុងឆ្នាំ២០២០

(VOVWORLD) - កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលដៅលើកតម្កើងគ្រួសារវ័យក្មេងជាគំរូនានា តាមនោះកសាងនិងរីកសុះសាយរាល់តម្លៃដ៏ល្អប្រសើររបស់គ្រួសារវៀតណាម ក៏ដូចជាបង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់គ្រួសារចំពោះការអភិវឌ្ឍរបស់សង្គមផងដែរ។

នាយប់ថ្ងៃទី២០ មិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនវៀតណាមបានរៀបចំពិធីលើកតម្កើង “គ្រួសារវ័យក្មេងជាគំរូ” ឆ្នាំ២០២០។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលដៅលើកតម្កើងគ្រួសារវ័យក្មេងជាគំរូនានា តាមនោះកសាងនិងរីកសុះសាយរាល់តម្លៃដ៏ល្អប្រសើររបស់គ្រួសារវៀតណាម ក៏ដូចជាបង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់គ្រួសារចំពោះការអភិវឌ្ឍរបស់សង្គមផងដែរ។

គ្រួសារទាំង២២ដែលទទួលបានកិត្តិនាម “គ្រួសារវ័យក្មេងជាគំរូ” ឆ្នាំ២០២០ សុទ្ធតែជាគ្រួសារដែលមានអាយុក្រោម៣៥ឆ្នាំ ហើយត្រូវបានទទួលស្គាល់ដោយអាជ្ញាធរនិងមហាជនក្នុងតំបន់។ ជាពិសេស បណ្ដាសមាជិកក្នុងគ្រួសារទាំង២២នេះ មានការខិតខំប្រឹងប្រែងជាច្រើនដើម្បីជំនះពុះពារលើការលំបាកលំបិន កសាងជីវភាពរស់នៅឲ្យបានគ្រប់គ្រាន់ សុភមង្គល ធ្វើផលិតកម្ម អាជីវកម្មប្រកបដោយប្រសិទ្ធភាព ព្រមទាំងថែទាំ ការពារនិងអប់រំកូនៗយ៉ាងល្អប្រពៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ