លើកតម្កើងជួរកម្មភិបាលផ្នែកវេជ្ជសាស្ត្រក្នុងឱកាសទុវាគ្រូពេទ្យវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៦ កុម្ភៈគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី ៦៧ ទិវាគ្រូពេទ្យវៀតណាម សំដៅទទួលស្គាល់ការរួមចំណែករបស់វេជ្ជបណ្ឌិត ជាពិសេសគឺលើកតម្កើង តបស្នងសងគុណចំពោះជួរគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
លើកតម្កើងជួរកម្មភិបាលផ្នែកវេជ្ជសាស្ត្រក្នុងឱកាសទុវាគ្រូពេទ្យវៀតណាម - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរមន្ទីរពេទ្យពហុព្យាលបាល Duc Giang (រូបថត៖ VNA)

ក្នុងឱកាសរំលឹកខួបលើកទី ៦៧ ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥-២៧ កុម្ភៈ ២០២២) នារសៀលថ្ងៃទី ២៦ កុម្ភៈ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរមន្ទីរពេទ្យពហុព្យាលបាល Duc Giang គិលានដ្ឋានសង្កាត់ Bo De (ខ័ណ្ឌ Long Bien) និងក្រុមគ្រួសារលោក Bui Van Quyen ប្រធានសមាគមកសិករ សមាជិកគណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឃុំ Kim Son ស្រុក Gia Lam ។

អញ្ជើញថ្លែងនៅក្នុងជំនួបទាំងនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan សង្ឃឹមថា មន្ទីរពេទ្យពហុព្យាបាល Duc Giang នឹងបន្តបណ្តុះបណ្តាលក្រុមកម្មាភិបាល បុគ្គលិកពេទ្យប្រកបដោយគុណធម៌ ទេពកោសល្យគ្រប់គ្រាន់ ហើយមានសមត្ថភាពទទួលបានសមិទ្ធិផលលើផ្នែកវេជ្ជសាស្រ្តរបស់ពិភពលោក ព្រមទាំងយកចិត្តទុកដាក់លើការលើកកម្ពស់ក្រមសីលធម៌វេជ្ជសាស្ត្រឆ្ពោះទៅរកអរិយធម៌ មេត្តាករុណារវាងវេជ្ជបណ្ឌិត និងអ្នកជំងឺ និងរវាងវេជ្ជបណ្ឌិតជាមួយគ្នា។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាលយកចិត្តទុកដាក់បណ្តុះបណ្តាលកម្មាភិបាល បុគ្គលិកគ្រប់គ្រងមន្ទីរពេទ្យ ដើម្បីលើកកំពស់ការគ្រប់គ្រងមន្ទីរពេទ្យក្នុងដំណាក់កាលថ្មី ប្រកបដោយតម្លាភាព និងកាត់បន្ថយហានិភ័យវិជ្ជាជីវៈ។

នាថ្ងៃទី ២៦ កុម្ភៈគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី ៦៧ ទិវាគ្រូពេទ្យវៀតណាម សំដៅទទួលស្គាល់ការរួមចំណែករបស់វេជ្ជបណ្ឌិត ជាពិសេសគឺលើកតម្កើង តបស្នងសងគុណចំពោះជួរគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងឱកាសនេះ បណ្តាមូលដ្ឋាននៅទូទាំងប្រទេសក៏បានរៀបចំពិធីជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកផ្នែកសុខាភិបាលក្នុងឱកាសរំលឹកខួបលើកទី៦៧ ទិវាគ្រូពេទ្យវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ