លើកតម្កើងជួរគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 នៅខេត្តហាយយឿង

(VOVWORLD) - ថ្នាក់ដឹកនាំខេត្ត ហាយយឿង បានចុះសួរសុខទុក្ខ ជូនអំណោយ ហើយលើកទឹកចិត្តជួរគ្រូពេទ្យនិងនិស្សិតស្ម័គ្រចិត្តដែលកំពុងចូលរួមដោយផ្ទាល់ក្នុង ការអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ Covid-19 នៅលើភូមិសាស្ត្រខេត្ត។ 

លើកតម្កើងជួរគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 នៅខេត្តហាយយឿង - ảnh 1លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc អញ្ជើញផ្ញើរកន្ត្រកផ្កាស្រស់ អបអរសាទរបណ្ដាគ្រូពេទ្យ បុគ្គលិកសុខាភិបាលនិងនិស្សិតផ្នែកវេជ្ជសាស្ត្រនៅខេត្ត ហាយយឿង។
ក្នុងឱកាសរំលឹកខួបលើកទី៦៦ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២០) នាព្រឹកថ្ងៃទី២៥ កុម្ភៈ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរកន្ត្រកផ្កាស្រស់ អបអរសាទរបណ្ដាគ្រូពេទ្យ បុគ្គលិកសុខាភិបាលនិងនិស្សិតផ្នែកវេជ្ជសាស្ត្រ ដែលកំពុងចូលរួមដោយផ្ទាល់ក្នុង ខ្សែត្រៀមជួរមុខដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺ Covid-19 នៅខេត្ត ហាយយឿង។
នាថ្ងៃដដែល ថ្នាក់ដឹកនាំខេត្ត ហាយយឿង បានចុះសួរសុខទុក្ខ ជូនអំណោយ ហើយលើកទឹកចិត្តជួរគ្រូពេទ្យនិងនិស្សិតស្ម័គ្រចិត្តដែលកំពុងចូលរួមដោយផ្ទាល់ក្នុង ការអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ Covid-19 នៅលើភូមិសាស្ត្រខេត្ត។ លេខារងនៃ គណៈកម្មាធិការបក្សខេត្ត ហាយយឿង លោក Trieu The Hung បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់ជួរគ្រូពេទ្យ អ្នកជំនាញ និងនិស្សិតស្ម័គ្រចិត្ត ដែលបានខិតខំប្រឹង ប្រែងជំនះលើការលំបាកដើម្បីបំពេញភារកិច្ចបង្ការទប់ស្កាត់ជម្ងឺរាតត្បាតក្នុងអំឡុង ពេលជិត១ខែកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ