លើកតម្កើងសហគ្រិននិងអាជីវកម្មគំរូជាង ១០០ របស់រដ្ឋធានីក្នុងឆ្នាំ ២០២៣

(VOVWORLD) - នាយប់ថ្ងៃទី១៧ ខែធ្នូ ទីក្រុងហាណូយបានរៀបចំពិធី “លើកតម្កើងសហគ្រិន និងអាជីវកម្ម Thang Long ឆ្នាំ ២០២៣”។ 
លើកតម្កើងសហគ្រិននិងអាជីវកម្មគំរូជាង ១០០ របស់រដ្ឋធានីក្នុងឆ្នាំ ២០២៣ - ảnh 1តំណាងអាជីវកម្មនិងសហគ្រិនទទួលបានពានរង្វាន់ក្នុងពិធីលើកតម្កើងសហគ្រិន និងអាជីវកម្មថាំងឡុងឆ្នាំ ២០២៣។ រូបថត៖ Vu Dung/qdnd.vn
នេះជាឆ្នាំទី ២១ ហើយ ដែលពិធីត្រូវបាន ប្រារព្ធឡើងក្នុងគោលបំណងកោតសរសើរអាជីវកម្ម និងសហគ្រិនគំរូរបស់រដ្ឋធានី ដែល មានការរួមចំណែកវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃរដ្ឋធានី និង ប្រទេសជាតិក្នុងឆ្នាំ ២០២៣។
អាជីវកម្មជាង ១០០ ត្រូវបានលើកតម្កើងក្នុងពិធីនេះគឺជាអាជីវកម្មគំរូ តំណាងឱ្យ  អាជីវកម្មជាង ៣៥១ ពាន់ នៅរដ្ឋធានី ដែលមានវិធីច្នៃប្រឌិតក្នុងផលិតកម្មនិង អាជីវកម្មដើម្បីជំនះលើការលំបាក ហើយរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៃ ទីក្រុង បង្កើតការងារ ប្រាក់ចំណូលស្ថិរភាពសម្រាប់ពលករ ហើយចូលរួមក្នុងសកម្ម ភាពសង្គមជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ