លើកតម្កើងសហគ្រាសដែលមានផលិតផលជា “ពាណិជ្ជសញ្ញាជាតិ” ឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី២០ ខែធ្នូ នៅរោងមហោស្រពហាណូយ ក្រុមប្រឹក្សាពាណិជ្ជ សញ្ញាជាតិនិងក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម បានរៀបចំពិធីប្រកាស សហគ្រាសដែលមានផលិតផលជា ពាណិជ្ជសញ្ញាជាតិ ឆ្នាំ២០១៨។
លើកតម្កើងសហគ្រាសដែលមានផលិតផលជា “ពាណិជ្ជសញ្ញាជាតិ” ឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធីលើកតម្កើង

នៅក្នុង ព្រឹត្តិការណ៍នេះ មានសហគ្រាសចំនួន៩៧អង្គភាពដែលត្រូវបានលើកតម្កើង។ អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំស្នើហើយមានគោលបំណងថា សហគ្រាសដែលទទួលបានកិត្តិនាម ពាណិជ្ជសញ្ញាជាតិ ទាំងអស់នឹងបន្តប្រកាន់ខ្ជាប់នូវតម្លៃនានានៃកម្មវិធីនេះ គឺគុណ ភាព ការផ្លាស់ប្ដូរថ្មីដោយនវានុវត្តន៍ និងសមត្ថភាពដើរនាំមុខគេ ដើម្បីសក្តិសម ទៅនឹងកិត្តិនាម ពាណិជ្ជសញ្ញាជាតិ ព្រមទាំងសក្តិសមទៅនឹងការជឿទុកចិត្ត និង ការស្រឡាញ់រាប់អានរបស់អតិថិជន ផងដែរ។ ក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិនិង ក្រសួងឧស្សាហ-ពាណិជ្ជកម្ម ចាំបាច់ត្រូវទទួលយកសំណើរ ញាតិ្តយ៉ាងគ្រប់ គ្រាន់របស់សហគ្រាស ព្រមទាំងជួយសម្រួលខាងគោលនយោបាយនិងប្រភព ធនធានដល់សហគ្រាសនិយាយរួមនិងសហគ្រាសទទួលបានកិត្តិនាម ពាណិជ្ជ សញ្ញាជាតិ និយាយដោយឡែក សំដៅបន្តកសាងនិងផ្សព្វផ្សាយរូបភាពទឹកដី វៀតណាម”។

        បណ្ដាសហគ្រាសដែលទទួលបានកិត្តិនាម ពាណិជ្ជសញ្ញាជាតិ ក្នុងគ្រប់ កាលៈទេសៈសុទ្ធតែរក្សាយ៉ាងរឹងមាំនូវល្បឿនកំណើន ទីផ្សារក្នុងប្រទេស ហើយ ពង្រីកទីផ្សារនាំចេញ ដើម្បីរួមចំណែកយ៉ាងសកម្មទៅក្នុងខឿនសេដ្ឋកិច្ច ជាតិ។ លោក Duong Tri Thanh អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានអោយដឹងថា៖

        “ដោយបន្តទទួលបានកិត្តិនាមពាណិជ្ជសញ្ញាជាតិ យើងខ្ញុំយល់ថា ខ្លួនត្រូវ មានការទទួលខុសត្រូវមិនត្រឹមតែរបស់សហគ្រាសអាកាសចរណ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវរួមជាមួយសហគ្រាសផ្សេងៗទៀតនិងផ្នែកទេសចរណ៍ទាំងមូល ដើម្បីបន្តកសាងនិងលើកកំពស់ឋានៈនិងកិត្យានុភាពនៃផ្នែកសេវាកម្មទេសចរណ៍និយាយដោយឡែកនិងប្រទេសជាតិនិយាយរួម។ ហើយយើងខ្ញុំក៏យល់អំពីការ ទទួលខុសត្រូវខាងសង្គមកិច្ចរបស់សហគ្រាសចំពោះសហគមន៍និងអតិថិជនក្នុងបុព្វហេតុអភិវឌ្ឍរួម ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ