|
គណៈចាត់តាំងប្រគល់រង្វាន់ជូនចំពោះសហគ្រាសទេសចរណ៍នៅពិធីនេះ (រូបថត៖TTXVN) |
(VOVworld) - នាយប់ថ្ងៃទី២៤ មិនា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបាន
សហការជាមួយសមាគមន៍ទេសចរណ៍ទីក្រុងរៀបចំពិធីលើកតម្កើងពាណិជ្ជសញ្ញា
ទេសចរណ៍ជួរមុខចំនួន១០០ឆ្នាំ២០១៦។នេះជាបណ្ដាសហគ្រាសជំនាញខាង
ទេសចរណ៍ សណ្ឋាគារ ដឹកជញ្ជូន លក់ដូរនិងម្ហូបអាហារដែលមានការរួមវិភាគទាន
យ៉ាងសកម្មទៅក្នុងការអភិវឌ្ឍន៍របស់ផ្នែកទេសចរណ៍ទីក្រុងហូជីមិញនិយាយ
ដោយឡែកនិងទេសចរណ៍វៀតណាមនិយាយរួមក្នុងឆ្នាំ២០១៦។បណ្ដាទីកន្លែង
គួរឲ្យទាក់ទាញនៃទីក្រុងក៏ត្រូវបានលើកតម្កើងផងដែរដូចជា៖សារមន្ទីរទីក្រុង
ហូជីមិញ អគារហិរញ្ញវត្ថុ Bitexco ផ្សារ Ben Thanh ជាដើម៕