លើកទឹកចិត្តវិនិយោគិនបរទេសអោយមានបណ្តាញចែកចាយទំនិញនិងសេវាកម្មសកលមកវិយោគរយៈពេលយូរអង្វែងនៅវៀតណាម
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីបានអះអាង ថា រដ្ឋាភិបាលវៀតណាមតែងតែបង្កើតបរិយាកាសអាជីវកម្មងាយស្រួលសម្រាប់សហគមន៍ធុរកិច្ច ដោយលើកទឹកចិត្តវិនិយោគិនបរទេសដែលមានបច្ចេកវិទ្យាផលិតកម្ម ចែកចាយទំនិញនិងសេវាកម្មសកលមកធ្វើការវិនិយោគ រយៈពេលយូរអង្វែងនៅវៀតណាម ក្នុងនោះមាន AEON តែម្តង។
ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) |
នារសៀលថ្ងៃទី ១៥ ខែសីហា ក្នុងជំនួបទទួលជួបជាមួយប្រធាននិងជាអគ្គនាយកនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ AEON លោក Kenji Kawahara ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីស្វែងយល់អំពីទីផ្សារហិរញ្ញវត្ថុនោះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះរាល់ការសម្រេចចិត្តវិនិយោគរបស់ AEON នៅទីក្រុងហាណូយ, ទីក្រុងហូជីមិញនិងខេត្ត Binh Duong នាពេលកន្លងមក ដែលបាននាំ AEON ក្លាយជាអាស័យដ្ឋានទិញទំនិញគួរអោយទុកចិត្តបានសម្រាប់អតិថិជនវៀតណាម ព្រមទាំងរួមចំណែកក្នុងការផ្សព្វផ្សាយទំនិញវៀតណាមលើប្រព័ន្ធមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់សម្ព័ន្ធក្រុមនេះតាមទីផ្សាររបស់ប្រទេសនានា។
លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែបង្កើតបរិយា កាសអាជីវកម្មងាយស្រួលសម្រាប់សហគមន៍ធុរកិច្ច ដោយលើកទឹកចិត្តវិនិយោគិនបរទេសដែលមានបច្ចេកវិទ្យាផលិតកម្ម ចែកចាយទំនិញនិងសេវាកម្មសកលមកធ្វើការវិនិយោគរយៈពេលយូរអង្វែងនៅវៀតណាម ក្នុងនោះមាន AEON តែម្តង។
ចំណែកឯលោក Kenji Kawahara ប្រធាននិងជាអគ្គនាយករបស់ក្រុមហ៊ុនសេវាកម្ម ហិរញ្ញវត្ថុ AEON បានលើកឡើងថា AEON តែងតែចាត់វៀតណាមជាទីផ្សារវិនិយោគដ៏សំខាន់និងយូរអង្វែងរបស់សម្ព័ន្ធក្រុមគ្រុបនៅអាស៊ី។ ក្រៅពីការវិនិ យោគនៅក្នុងវិស័យអតិថិជនមក AEON ក៏បានស្វែងយល់អំពីការវិនិយោគទៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់វៀតណាមផងដែរ ដោយបង្កើនតម្លៃរបស់អាជីវកម្ម ភាគីពាក់ព័ន្ធនិងអ្នកប្រើប្រាស់វៀតណាមផងដែរ៕