លោកនាយករដ្ឋមន្ត្រី Ion-Marcel Ciolacu បានអញ្ជើញជាអធិបតីក្នុង​ពិធីទទួល​បដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងដំណើរបំពេញ​ទស្សនកិច្ច​ផ្លូវការនៅរ៉ូម៉ានី

(VOVWORLD) - នៅពេលនាយករដ្ឋមន្ត្រីទាំងពីរឡើងលើវេទិកាកិត្តិយស ភ្លេងជាតិវៀតណាម និងរូម៉ានីត្រូវបានបន្លឺឡើង។
លោកនាយករដ្ឋមន្ត្រី Ion-Marcel Ciolacu បានអញ្ជើញជាអធិបតីក្នុង​ពិធីទទួល​បដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងដំណើរបំពេញ​ទស្សនកិច្ច​ផ្លូវការនៅរ៉ូម៉ានី - ảnh 1លោកនាយករដ្ឋមន្ត្រី Ion-Marcel Ciolacu បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរ៉ូម៉ានី (រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី ២២ មករា នៅទីក្រុង Bucharest នាយករដ្ឋមន្ត្រីលោក Ion-Marcel Ciolacu បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី។

នៅពេលនាយករដ្ឋមន្ត្រីទាំងពីរឡើងលើវេទិកាកិត្តិយស ភ្លេងជាតិវៀតណាម និងរូម៉ានីត្រូវបានបន្លឺឡើង។

បន្ទាប់មក នាយករដ្ឋមន្ត្រីលោក Ion-Marcel Ciolacu និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញត្រួតពលកិត្តិយស។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឧទ្ទេសនាមអំពីសមាសភាពគណៈប្រតិភូនៃប្រទេសទាំងពីរ។

បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញទៅកាន់វិមាន Victoria ដើម្បីជួបពិភាក្សាការងារ។ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបរ៉ូម៉ានី។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់ និងសាកលវិទ្យាល័យនានា ចូលរួមវេទិកាធុរកិច្ចវៀតណាម-រ៉ូម៉ានី ទទួលជួបតំណាងក្រុមមិត្តភក្តិមិត្តភាពរ៉ូម៉ានី - វៀតណាម។ សកម្មភាពទាំងនេះរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងរ៉ូម៉ានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ