លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៖ ខុទ្ទកាល័យរដ្ឋាភិបាលត្រូវជាស្ថាប័នរដ្ឋបាលគំរូ មានទំនួលខុសត្រូវនិងជំនាញ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានបញ្ជាឲ្យខុទ្ទកាល័យរដ្ឋាភិបាលបន្តជំរុញយ៉ាងខ្លាំងនូវការកែទម្រង់រដ្ឋបាល ការផ្ទៀងស្ដាប់មតិ យោបល់របស់ប្រជាជន ដើម្បីបម្រើប្រជាជននិងអាជីវកម្មឲ្យបានល្អជាង៕
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៖ ខុទ្ទកាល័យរដ្ឋាភិបាលត្រូវជាស្ថាប័នរដ្ឋបាលគំរូ មានទំនួលខុសត្រូវនិងជំនាញ - ảnh 1ទិដ្ឋភាពនៃកិច្ចប្ររបស់ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម។ (រូបថត៖ VGP)


នារសៀលថ្ងៃទី២៥ ខែធ្នូ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២០ និងដាក់ឲ្យអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២១។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា នាពេលកន្លងមក ខុទ្ទកាល័យរដ្ឋាភិបាលបានធ្វើសេនាធិការប្រកបដោយប្រសិទ្ធភាពជូនរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ជាពិសេសគឺក្នុងការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការជួយសង្គ្រោះ ការបើកការចំណាយដើមទុនវិនិយោគសាធារណៈ សហការក្នុងការត្រៀមរៀបចំសេចក្ដីព្រាងឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ព្រមទាំងបញ្ហាទាក់ទិនដល់សន្តិសុខ អធិបតេយ្យភាព និងការតស៊ូប្រឆាំងនឹងកម្លាំងអមិត្តនានាផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានបញ្ជាឲ្យខុទ្ទកាល័យរដ្ឋាភិបាលបន្តជំរុញយ៉ាងខ្លាំងនូវការកែទម្រង់រដ្ឋបាល ការផ្ទៀងស្ដាប់មតិ យោបល់របស់ប្រជាជន ដើម្បីបម្រើប្រជាជននិងអាជីវកម្មឲ្យបានល្អជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ