លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល
(VOVWORLD) - ជម្រាបពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក លោកនាយករដ្ឋមន្រ្តីបានឲ្យ ដឹងថា បរិមាណសហគ្រាសដែលត្រូវបានបង្កើតថ្មីក្នុងខែតុលាបានកើន ជិត១៩% ខណៈដែលបរិមាណសហគ្រាសដែលប្រតិបត្តិឡើងវិញក៏កើន ជាង១០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញដែរ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP) |
នាថ្ងៃទី៣០ តុលា អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំជាប្រចាំរបស់ រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានស្នើ ឲ្យបណ្ដាក្រសួង ស្ថាប័ន តំបន់ ជាពិសេសគឺតំបន់ដែលកំពុងជួបការលំបាក ដោយសារខ្យល់ព្យុះនិងទឹកជំនន់ ត្រូវការបន្តខិតខំប្រឹងប្រែង ជំនះពុះពារ លើការលំបាក ដើម្បីអនុវត្តភារកិច្ចដែលបានដាក់ចេញ ហើយរួមចំណែក ដល់ការសម្រេចគោលដៅរួមនៃប្រទេសទាំងមូលដោយទទួលបានកំណើនសេដ្ឋកិច្ចក្នុងចន្លោះពី២ដល់៣%។
ជម្រាបពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក លោកនាយករដ្ឋមន្រ្តីបានឲ្យ ដឹងថា បរិមាណសហគ្រាសដែលត្រូវបានបង្កើតថ្មីក្នុងខែតុលាបានកើន ជិត១៩% ខណៈដែលបរិមាណសហគ្រាសដែលប្រតិបត្តិឡើងវិញក៏កើន ជាង១០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញដែរ។ អតិផរណា ត្រូវបានគ្រប់គ្រង។ ក្រៅពីនោះ ក្នុងខែតុលា វៀតណាមទាក់ទាញបាន គម្រោងការណ៍វិនិយោគជាច្រើនពីបរទេសក្នុងដើមទុនឡើងដល់ទៅ៤,៤ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងនូវ បញ្ហាប្រឈមមួយចំនួនដូចជា៖ជម្ងឺរាតត្បាត គ្រោះធម្មជាតិនិងភាពតានតឹង ពាណិជ្ជកម្ម ជាដើម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឲ្យអាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់និងប្រជាជនទាំងមូល ពុំមើលស្រាលលើការវិវត្តន៍នៃ ជម្ងឺរាតត្បាត ហើយត្រូវតែគ្រប់គ្រងសកម្មភាពចេញ-ចូលនៅតាមច្រកទ្វារ ព្រំដែនឲ្យបានហ្មត់ចត់ បង្កលក្ខណៈងាយស្រួលដល់អ្នកជំនាញ វិនិយោគិន ក៏ដូចជាទទួលប្រជាពលរដ្ឋវិលត្រឡប់មកប្រទេសវិញផងដែរ។ ផ្នែកសុខា ភិបាលត្រូវធានាធនធានមនុស្ស សម្ភារៈសុខាភិបាលឲ្យបានគ្រប់គ្រាន់ដើម្បី ឆ្លើយតបនឹងករណីជាបន្ទាន់។ ទន្ទឹមជាមួយគ្នានោះ គឺជំរុញដំណើរការស្ដារ សេដ្ឋកិច្ចឡើងវិញ ខិតខំសម្រេចបានកំណើនក្នុងចន្លោះពី២,៥ដល់៣%ក្នុង ឆ្នាំនេះ៕