លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសនឹងមានប្រសិទ្ធភាពនិងចីរភាពជាងមុន
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំតាម អនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាល ជាមួយបណ្ដាខេត្តក្រុង អំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនានិងត្រីមាសទីមួយឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) |
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យបណ្ដា ផ្នែកនិងមូលដ្ឋានផ្ដោតការយកចិត្តទុកដាក់លើការងារ និងដំណោះស្រាយសំខាន់ៗ ចំនួន១២ក្រុម។ តាមនោះ បន្តអនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តមជ្ឈិម ជា ពិសេស សេចក្ដីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី៤ នីតិកាលទី១៣; កម្មវិធីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩; កម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម; សេចក្តីសម្រេច ចិត្តរបស់រដ្ឋាភិបាលស្តីពីការជំរុញផលិតកម្ម អាជីវកម្ម និងនវានុវត្តភាព។
រួមជាមួយគ្នានោះ រក្សាឲ្យបានរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង អតិផរណា ធានាតុល្យភាពសំខាន់ៗ; ពន្លឿនការបើកចំណាយទុនវិនិយោគសាធា រណៈ ដោយចាត់ទុកនេះជាភារកិច្ចស្នូល; ផ្តោតលើការដោះស្រាយការលំបាកសម្រាប់ ផលិតកម្មនិងអាជីវកម្ម; ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដើម្បីពង្រីកទីផ្សារនាំចេញ; ជំរុញទីផ្សារក្នុងស្រុក។
កិច្ចប្រជុំប្រព្រឹត្តទៅតាមទម្រង់អនឡាញ។ (រូបថត៖ VGP) |
ទន្ទឹមនឹងនោះ រៀបចំ រចនាសម្ព័ន្ធឡើងវិញ លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព កម្លាំងប្រកួត ប្រជែង និងភាពធន់នៃសេដ្ឋកិច្ច; ជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋ កិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; យកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវប្បធម៌ ការអប់រំបណ្តុះបណ្តាល ធានាសន្តិសុខ សង្គម ថែទាំជីវភាពខាងសម្ភារៈ ស្មារតីរបស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការគ្រោងទុក ជាពិសេសការចាក់ វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងហើយជឿជាក់ថា ក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនឹងមានស្មារតីខ្លាំងក្លា ប្រសិទ្ធភាព និងចីរភាព ជាងមុន៕