លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាភ្ញៀវអន្តរជាតិដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន (រូបថត៖ VOV)

នារសៀលថ្ងៃទី ២២ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាម ចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែ ១១ ឆ្នាំ ២០២១។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាភ្ញៀវអន្តរជាតិដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សុខាភិបាល វ៉ាក់សាំង និងថ្នាំដើម្បីព្យាបាល ជំងឺកូវីដ ១៩។ ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិនៅតាមបណ្តាវេទិកាពហុភាគី ស្តីពីបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ