លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការកែទម្រង់រដ្ឋបាលគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបកគំហើញយុទ្ធសាស្ត្រទាំង៣
(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើក ច្បាស់ថា ការកែទម្រង់រដ្ឋបាលគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបកគំហើញយុទ្ធ សាស្ត្រចំនួន ៣ តាមនោះកសាងប្រព័ន្ធរដ្ឋបាលតាមទិសដៅប្រជាធិបតេយ្យ វិជ្ជាជីវៈ ទំនើប ប្រសិទ្ធភាព សុចរិតភាព និងបម្រើប្រជាពលរដ្ឋ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ១៥ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល (គណៈកម្មការដឹកនាំ) បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី ៨ នៃគណៈកម្មការដឹកនាំ។ សម័យប្រជុំនេះ ធ្វើឡើងក្នុងទម្រង់ផ្ទាល់ផង និងតាមប្រព័ន្ធអ៊ីនធឺណែតផង ដោយ តភ្ជាប់ពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។
ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើក ច្បាស់ថា ការកែទម្រង់រដ្ឋបាលគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបកគំហើញយុទ្ធ សាស្ត្រចំនួន ៣ តាមនោះកសាងប្រព័ន្ធរដ្ឋបាលតាមទិសដៅប្រជាធិបតេយ្យ វិជ្ជាជីវៈ ទំនើប ប្រសិទ្ធភាព សុចរិតភាព និងបម្រើប្រជាពលរដ្ឋ។ ទស្សនៈគឺយកប្រជាជន និងអាជីវកម្មជាកម្មវត្ថុនិងជាមជ្ឈភាពជានិច្ច។ បើតាមលោកនាយករដ្ឋមន្ត្រី នាពេល កន្លងមក ការងារកំណែទម្រង់រដ្ឋបាលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន រួមចំណែកកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងកាត់បន្ថយការជំពាក់ជំពិន សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។
សម័យប្រជុំបានវាយតម្លៃលទ្ធផលនៃការអនុវត្តការងារកំណែទម្រង់រដ្ឋបាលរយៈពេល៦ខែដើមឆ្នាំ២០២៤; ពិភាក្សាអំពីទិសដៅ និងភារកិច្ចសម្រាប់ប៉ុន្មានខែចុងឆ្នាំ ២០២៤ និងដំណោះស្រាយដើម្បីជំនះពុះពារលើការលំបាកឧបសគ្គក្នុងការអនុវត្ត ការងារកំណែទម្រង់រដ្ឋបាលនាពេលខាងមុខ៕