លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការលើកកំពស់ផលិតភាពការងារគឺជាភារកិច្ចសំខាន់ បន្ទាន់ និងយុទ្ធសាស្ត្រ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកា “លើកកំពស់ផលិតភាពការងារជាតិឆ្នាំ ២០២៤” ដែលរៀបចំដោយសហព័ន្ធការងារវៀតណាម។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការលើកកំពស់ផលិតភាពការងារគឺជាភារកិច្ចសំខាន់ បន្ទាន់ និងយុទ្ធសាស្ត្រ  - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅវេទិកា។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ពិសេសចំពោះផលិតភាពការងារ និងផ្តោតលើដំណោះស្រាយដើម្បីបង្កើនផលិតភាពការងារ; ស្នើឲ្យសហព័ន្ធការងារវៀតណាម សមាជិកសហជីព ពលករទាំងអស់ សហជីពគ្រប់លំដាប់ថ្នាក់ សហគមន៍ធុរកិច្ច ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា រួមដៃគ្នា ផ្តោតលើការអនុវត្ត៖ ការជំរុញចំនួន ៣ ការត្រួសត្រាយផ្លូវចំនួន ៣ និងរបកគំហើញចំនួន ៣ ដើម្បីរួមចំណែកបង្កើនផលិតភាពការងារ។ ក្នុងនោះ “ការជំរុញចំនួន៣” រួមមាន៖ ការជំរុញការកែលម្អក្របខ័ណ្ឌគតិយុត្តិ ការបង្កើតបរិយាកាសវិនិយោគអាជីវកម្មប្រកបដោយអំណោយផល និងការលើកកម្ពស់យ៉ាងខ្លាំងនូវស្មារតីនៃសហគ្រិនភាព និងនវានុវត្តន៍; ជំរុញការកៀរគរ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ; ជំរុញការអនុវត្តរបកគំហើញយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ចំណែកការត្រួសត្រាយផ្លូវចំនួន៣” រួមមាន៖ ការត្រួសត្រាយផ្លូវក្នុងការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ផ្នែកនិងវិស័យដែលទើបលេចចេញ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ការត្រួសត្រាយផ្លូវក្នុងសមាហរណកម្មអន្តរជាតិ ប្រើប្រាស់ឱ្យបានល្អនូវឱកាសទាំងអស់ ពង្រីកសក្តានុពលដ៏ពិសេស ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង ដើម្បីលើកកំពស់ប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម; ត្រួសត្រាយផ្លូវក្នុងចលនាប្រឡងប្រណាំងបង្កើនផលិតភាពការងារ ពង្រីកគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រង ផលិតកម្មអាជីវកម្ម កែលម្អបច្ចេកទេស និងជំរុញយ៉ាងខ្លាំងនូវគំនិតផ្តួចផ្តើមដើម្បីបង្កើនផលិតភាពការងារ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការលើកកំពស់ផលិតភាពការងារគឺជាភារកិច្ចសំខាន់ បន្ទាន់ និងយុទ្ធសាស្ត្រ  - ảnh 2លោកនាយករដ្ឋមន្រ្តីនិងប្រតិភូដែលអញ្ជើញចូលរួមវេទិកា។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអនុវត្ត “របកគំហើញចំនួន ៣” រួមមាន៖ របកគំហើញក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបណ្តុះបណ្តាលវិជ្ជាជីវៈ; របកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសនៅក្នុងផ្នែក និងវិស័យដែលទើបលេចចេញ; របកគំហើញផ្នែកបរិយាកាសការងារ ធានាលក្ខណៈបៃតង ស្អាត ធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។

លោកនាយករដ្ឋមន្ត្រីស្នើឱ្យយកចិត្តទុកដាក់ចំពោះជីវភាពខាងសម្ភារៈ និងស្មារតីរបស់ពលករ; ផ្តោតលើការបណ្តុះបណ្តាលនិងការបណ្តុះបណ្តាលឡើងវិញ; បង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងស្អាតបាត; មានរបបប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់សម្រាប់បុគ្គលិកដែលមានគំនិតផ្តួចផ្តើមជាច្រើន មានផលិតភាពការងារខ្ពស់ និងគុណភាពល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ