លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ កសាងខេត្ត Thua Thien Hue ឲ្យក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌និងទេសចរណ៍ដ៏ធំនិងវិសេសវិសាល
(VOVWORLD) - ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ខេត្ត Thua Thien Hue មានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេសទាំងខាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខនៃតំបន់ភាគកណ្ដាលនិងប្រទេសទាំងមូល; គឺជាខ្លោងទ្វារនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue។ |
ក្នុងកម្មវិធីការងារនៅខេត្ត Thua Thien Hue ដើម្បីចូលរួមទិវាសហគ្រិនភាពជាតិរបស់និស្សិត សិស្សានុសិស្សលើកទី ៥ នារសៀលថ្ងៃទី ២៥ មីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយដាក់ចេញទិសដៅសម្រាប់ខេត្តដើម្បីអភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយចីរភាព។
ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ខេត្ត Thua Thien Hue មានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេសទាំងខាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខនៃតំបន់ភាគកណ្ដាលនិងប្រទេសទាំងមូល; គឺជាខ្លោងទ្វារនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ ដូច្នេះហើយ ខេត្តត្រូវតែពង្រីក ប្រែក្លាយសក្តានុពល និងប្រៀបខ្លាំងប្រកួតប្រជែងរបស់ខ្លួន ទៅជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងលឿន និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Thua Thien Hue នាពេលខាងមុខត្រូវធ្វើឲ្យបានល្អនូវការងារផែនការមេ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញខ្លាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើការផ្លាស់ប្តូរឌីជីថល; បង្ហើយនិងអនុវត្តន៍ក្នុងពេលឆាប់ៗនូវគម្រោងកសាង Thua Thien Hue ទៅជាទីក្រុងក្រោមឱវាទមជ្ឈិម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការកសាងខេត្ត Thua Thien Hue ទៅជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏ធំនិងវិសេសវិសាល អភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃដោយផ្សាភ្ជាប់ជាមួយ “ផ្លូវបេតិកភណ្ឌភាគកណ្តាល” និង “ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច”។ ទន្ទឹមនឹងនោះ លើកទឹកចិត្តសហគ្រាសធំៗដោយមានម៉ាកល្បីល្បាញនានា ឲ្យវិនិយោគ អភិវឌ្ឍន៍មណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត; ផលិតផលទេសចរណ៍សម្រាកលំហែកាយ ទេសចរណ៍ពិនិត្យព្យាបាលជំងឺ ទេសចរណ៍កសិកម្មជាដើម។ ខេត្ត Thua Thien Hue ត្រូវប្រែក្លាយបេតិកភណ្ឌទៅជាទ្រព្យសម្បត្តិ ប្រែក្លាយសក្តានុពលទៅជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព៕