លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខេត្ត Ninh Thuan ត្រូវបង្កើតប្រភពធនធានថ្មី កម្លាំងជំរុញថ្មី លំហបរិយាកាសថ្មីសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា Ninh Thuan មានទីតាំងសំខាន់ ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ Trung Bo ខាងត្បូង និងជាច្រកទ្វារនៃតំបន់ Nam Bo ខាងកើត; ជាតំបន់ដែលសំបូរទៅដោយសក្តានុពល ប្រៀបខ្លាំង សម្រាប់ការអភិវឌ្ឍ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
បន្តកម្មវិធីការងារនៅខេត្ត Ninh Thuan នាព្រឹកថ្ងៃទី ១៧ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត Ninh Thuan អំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២១ ត្រីមាសទី១ ឆ្នាំ ២០២២និងទិសដៅសម្រាប់ឆ្នាំ ២០២២; លទ្ធផលរយៈពេល ៣ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ១១៥ របស់រដ្ឋាភិបាលស្តីពីយន្តការ គោលនយោបាយពិសេសមួយចំនួន ដើម្បីជួយឧបត្ថម្ភ ខេត្ត Ninh Thuan អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាស្ថិរភាពផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណាក់កាល ២០១៨-២០២៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា Ninh Thuan មានទីតាំងសំខាន់ ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ Trung Bo ខាងត្បូង និងជាច្រកទ្វារនៃតំបន់ Nam Bo ខាងកើត; ជាតំបន់ដែលសំបូរទៅដោយសក្តានុពល ប្រៀបខ្លាំង សម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ខេត្តគួរតែផ្តោតលើការអភិវឌ្ឍន៍វិស័យសំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ទេសចរណ៍លំដាប់ខ្ពស់ កសិកម្មបច្ចេកវិទ្យាខ្ពស់ដោយផ្សាភ្ជាប់នឹងឧស្សាហកម្មកែច្នៃ សេដ្ឋកិច្ចនគរ; អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រឲ្យកាន់តែទូលំទូលាយ; អភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិ; លើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន; ធានាការពារជាតិ-សន្តិសុខ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ Ninh Thuan បន្តផ្លាស់ប្ដូរថ្មីជាមួយនឹងការត្រិះរិះ និងចក្ខុវិស័យយុទ្ធសាស្ត្រ ដើម្បីបង្កើតការកម្លាំងជំរុញថ្មី លំហបរិយាកាសថ្មីសម្រាប់ការអភិវឌ្ឍយ៉ាងលឿន និងប្រកបដោយចីរភាផងដែរ៕