លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គូសបញ្ជាក់ពីការបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវកំណើនក្នុងអំឡុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងខែកក្កដា និងរយៈពេល ៧ ខែកន្លងមកនេះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើននិងសមតុល្យសំខាន់ៗត្រូវបានធានា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គូសបញ្ជាក់ពីការបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវកំណើនក្នុងអំឡុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាប្រធានកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែកក្កដា   ឆ្នាំ ២០២២ (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមខែកក្កដា និងរយៈពេល ៧ខែឆ្នាំ២០២២; ស្ថានភាពអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល; ស្ថានភាពអនុវត្តន៍កម្មវិធីស្តីពីការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការបង្ការ-ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងខែកក្កដា និងរយៈពេល ៧ ខែកន្លងមកនេះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើននិងសមតុល្យសំខាន់ៗត្រូវបានធានា ខ្សែសង្វាក់ផ្គត់ផ្គង់កម្លាំងពលកម្មក៏ត្រូវរក្សាបានការស្តារឡើងវិញយ៉ាងឆាប់រហ័ស; ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានរក្សាយ៉ាងរឹងមាំ; សកម្មភាពកិច្ចការបរទេសត្រូវបានជម្រុញ…។

ទាក់ទងនឹងភារកិច្ចខែសីហានិងប៉ុន្មានខែបន្ទាប់ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើកត្តាចំនួនបួនដែលត្រូវផ្តោតលើការធ្វើឱ្យបានល្អគឺ៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាកំណើន និងតុល្យភាពធំៗមួយចំនួន; រក្សាស្ថិរភាពទីផ្សារគ្រប់ប្រភេទ ជាពិសេសតម្លៃមុខទំនិញជាយុទ្ធសាស្ត្រ; ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម; ធ្វើឱ្យមានស្ថេរភាព និងធ្វើឱ្យជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនកាន់តែប្រសើរឡើង។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងល្អការងារចំនួន៣នោះគឺ៖ ពង្រឹងការក្តាប់ជាប់នៃស្ថានភាព ឆ្លើយតបដោយបត់បែននិងមានប្រសិទ្ធិភាព; ពង្រឹងសុខាភិបាលមូលដ្ឋាន ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ; ពង្រឹងវិន័យក្នុងប្រព័ន្ធរដ្ឋបាល។ ក្រៅពីនោះ ត្រូវជម្រុញខ្លាំងការងារចំនួនពីរគឺ៖ ជម្រុញផលិតកម្ម អាជីវកម្ម ការអភិវឌ្ឍសហគ្រាស និងការងារធ្វើ; ជម្រុញការចំណាយដើមទុនវិនិយោគ ជាពិសេសការវិនិយោគសាធារណៈ។ យ៉ាងណាមិញ ត្រូវការសន្សំសំចៃ កាត់បន្ថយការចំណាយដែលមិនចាំបាច់ទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ