លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G៧បើកទូលាយ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែឧសភា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាកចេញពីទីក្រុងហាណូយអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G៧ បើកទូលាយ និងបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ baochinhphu.vn) |
កិច្ចប្រជុំកំពូល G៧ លើកទី ៤៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលក្នុងនោះ កិច្ចប្រជុំកំពូល G៧ បើកទូលាយបានប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែឧសភា។ ក្នុងឋានៈជាប្រធាន G៧ ឆ្នាំ ២០២៣ ជប៉ុនបានអញ្ជើញវៀតណាមឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G៧ បើកទូលាយ ហើយនេះគឺជាលើកទី ៣ ដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ ដែលបង្ហាញពីសារៈសំខាន់របស់ជប៉ុននិយាយដោយឡែកនិងក្រុម G៧ និយាយរួមចំពោះឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់។ ជាពិសេសក្នុងបរិបទ ឆ្នាំ ២០២៣ គឺជាឆ្នាំដែលវៀតណាម-ជប៉ុន បង្កើតទំនាក់ទំនងការទូត ហើយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសជប៉ុន បានរួមចំណែកក្នុងការពង្រឹងថែមទៀតនូវទំនុកទុកចិត្ត និងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើន៕