លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian និងធ្វើការនៅប្រទេសចិន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មិថុនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈ ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអញ្ជើញចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian ឆ្នាំ ២០២៤ និងធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៥-២៧ ខែមិថុនា។ 
សន្និសិទ WEF Dalian ២០២៤ ជាមួយប្រធានបទ "ជើងមេឃថ្មីរបស់កំណើន" គឺមាន ទ្រង់ទ្រាយធំទីពីរបន្ទាប់ពីសន្និសីទ WEF Davos ដោយមានការចូលរួមពីប្រតិភូចំនួន ១៦០០ នាក់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian និងធ្វើការនៅប្រទេសចិន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ WEF Dalian ឆ្នាំ ២០២៤ និងធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៥-២៧ ខែមិថុនា។ (រូបថត៖ VGP/Nhat Bac)
នាយករដ្ឋមន្រ្តីវៀតណាមគឺជាប្រមុខរដ្ឋាភិបាលមួយក្នុងចំណោមប្រមុខរដ្ឋាភិបាលតិចតួចដែលទទួលបានការអញ្ជើញឱ្យចូលរួមក្នុងសន្និសីទក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ប្រការនោះបង្ហាញពីការគោរព និងការវាយតម្លៃខ្ពស់របស់ WEF និងសហគមន៍ធុរកិច្ច អន្តរជាតិចំពោះឋានៈ តួនាទី និងការរួមចំណែករបស់វៀតណាមដល់កំណើនសេដ្ឋកិច្ច សកល និងតំបន់។ នៅក្នុងសន្និសីទលើកនេះ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងមានសកម្មភាពជា បន្តបន្ទាប់ទាំងទ្វេភាគី និងពហុភាគី។ ជាពិសេសនៅឆ្នាំនេះ ជាលើកដំបូង ដែលនាយករដ្ឋមន្ត្រីវៀតណាមនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងមេដឹកនាំដទៃទៀត។ លើសពីនេះ លោកនាយក រដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា ធ្វើជាប្រធានកិច្ចសន្ទនា និងកិច្ចពិភាក្សា ជាមួយសហគមន៍ធុរកិច្ច ដែលធ្វើឡើងដាច់ដោយឡែកសម្រាប់វៀតណាម។
លោក នាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចែករំលែកការវាយតម្លៃ អត្ថាធិប្បាយ និង ទស្សនៈរបស់វៀតណាមអំពីសេដ្ឋកិច្ចពិភពលោក យថាទស្សន៍ កាលានុវត្តភាព បញ្ហាប្រឈម និង “ជំហានផ្លាស់ប្តូរធំៗ” របស់ពិភពលោកដែលកំពុងកើតឡើង។ ទន្ទឹមនឹងនោះ ផ្ញើសារអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម ចែករំលែកទស្សនៈវិស័យ គោលជំហរ ទិសដៅអភិវឌ្ឍន៍ និងបទពិសោធន៍គ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ចរបស់បក្ស និងរដ្ឋាភិបាលវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ រវាង WEF និងដៃគូ នានា ជាពិសេសក្នុងវិស័យដូចជា បញ្ញាសិប្បនិមិត្ត (AI) វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
ទន្ទឹមនឹងការចូលរួមក្នុងសន្និសីទនោះ ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ