លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho
(VOVWORLD) - ចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី ១ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្រេចការងារបោសសំអាតផ្ទៃដីទាំងស្រុងក្នុងខែឧសភា; ស្នើឲ្យបណ្ដាស្ថាប័ន វិនិយោគិន អ្នកម៉ៅការ វិស្វករ កម្មករ និងនិយោជិត បន្តខិតខំប្រឹងប្រែងរៀបចំការ សាងសង់ ធានាបាននូវវឌ្ឍនភាព លើកកំពស់គុណភាព ធានាបច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho។ (រូបថត៖ VOV) |
ក្នុងកម្មវិធីការងារនៅទីក្រុង Can Tho នារសៀលថ្ងៃទី១២ ឧសភា នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានចុះត្រួតពិនិត្យសំណង់ និងគម្រោងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗមួយចំនួននៅមូលដ្ឋាន; គម្រោងផ្លូវល្បឿនលឿន Chau Doc-Can Tho-Soc Trang; ស្តាប់របាយការណ៍ និងសំណើស្តីពីគម្រោងការពារទឹកជំនន់ ទប់ស្កាត់ការបាក់ស្រុតដី និងលើកកំពស់សមត្ថភាពសម្របខ្លួននឹងការប្រែប្រួលអាកាស ធាតុរបស់ទីក្រុង Can Tho។
ចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី ១ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្រេចការងារបោសសំអាតផ្ទៃដីទាំងស្រុងក្នុងខែឧសភា; ស្នើឲ្យបណ្ដាស្ថាប័ន វិនិយោគិន អ្នកម៉ៅការ វិស្វករ កម្មករ និងនិយោជិត បន្តខិតខំប្រឹងប្រែងរៀបចំការ សាងសង់ ធានាបាននូវវឌ្ឍនភាព លើកកំពស់គុណភាព ធានាបច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។
បន្ទាប់នោះ លោកនាយករដ្ឋមន្ត្រីបានចុះពិនិត្យគម្រោងសាងសង់ទំនប់ការពារ ការស្រុតបាក់ដីបន្ទាន់ Tra Noc (ស្រុក Binh Thuy ទីក្រុង Can Tho) ដែលជាគម្រោង ការពារទឺកជន់លិច ទប់ស្កាត់ការស្រុតបាក់ដី និងលើកកំពស់សមត្ថភាពសម្របខ្លួនទៅ នឹងការប្រែប្រួលអាកាសធាតុ រួមផ្សំនឹងការកែលម្អមុខមាត់ទីក្រុងនៅ Can Tho៕