លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីបើកការសាងសង់គម្រោង ផ្លូវល្បឿនលឿន Dong Dang (ខេត្ត Lang Son) - Tra Linh (ខេត្ត Cao Bang)

(VOVWORLD) - គម្រោងផ្លូវល្បឿនលឿន Dong Dang - Tra Linh មានប្រវែងជាង ៩០ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបប្រហែលជាង ៥៩០ លានដុល្លារអាមេរិក រយៈពេល អនុវត្តន៍គឺ ៣៦ ខែ ហើយត្រូវបានបែងចែកជា ២ ដំណាក់កាល។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីបើកការសាងសង់គម្រោង ផ្លូវល្បឿនលឿន Dong Dang (ខេត្ត Lang Son) - Tra Linh (ខេត្ត Cao Bang) - ảnh 1ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១ ខែមករា នៅខេត្ត Cao Bang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿន លឿន Dong Dang (ខេត្ត Lang Son) - Tra Linh (ខេត្ត Cao Bang) (ដំណាក់កាល ទី១)។ គម្រោងផ្លូវល្បឿនលឿន Dong Dang - Tra Linh មានប្រវែងជាង ៩០ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបប្រហែលជាង ៥៩០ លានដុល្លារអាមេរិក រយៈពេល អនុវត្តន៍គឺ ៣៦ ខែ ហើយត្រូវបានបែងចែកជា ២ ដំណាក់កាល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត Cao Bang និង គណៈកម្មាធិការប្រជាជនខេត្ត Lang Son បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងដំណើរ ការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿន ធានាបាននូវកាលវិភាគ និងគុណភាពដែល បានដាក់ចេញ។
មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនា និងត្រួត ពិនិត្យប្រតិបត្តិការនៃរោងចក្រដែកថែប Cao Bang នៅឃុំ Chu Trinh ទីក្រុង Cao Bang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ