លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន
(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយតំណាងបញ្ញវន្តនិងអ្នកវិទ្យាសាស្ត្រវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសជប៉ុន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវគោលបំណងចង់ឲ្យបញ្ញាវ័ន្តនិងអ្នកវិទ្យាសាស្ត្រវៀតណាម នៅជប៉ុន បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ ទទួលបានសមិទ្ធិផល លេចធ្លោបន្ថែមទៀត ដោយឆ្លៀតយក ការតភ្ជាប់បណ្តាញអ្នកវិទ្យាសាស្ត្រ អង្គការវិទ្យា សាស្ត្រនានាជុំវិញពិភពលោកដើម្បីរួមចំណែកបញ្ញារបស់ខ្លួនសម្រាប់អភិវឌ្ឍន៍ មាតុភូមិប្រទេសជាតិ និងរួមចំណែក ពូនជ្រុំ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន។ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យភ្នាក់ងារមុខងារដើម្បីសំយោគអនុសាសន៍ និងសំណើនានាក្នុងជំនួបនេះ ហើយបានមានប្រសាសន៍ថា នឹងបន្តមានយន្តការការងារជាក់ស្តែងជាមួយអ្នកវិទ្យាសាស្ត្រនិងបញ្ញវន្ត ទៅតាមក្រុមបញ្ហានីមួយៗ តាមទម្រង់ផ្សេងៗគ្នា រួមទាំងទម្រង់អនឡាញ ដើម្បីពង្រីកប្រសិទ្ធភាពឲ្យបានខ្ពស់បំផុត៕