លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Kon Tum

(VOVWORLD) - ក្នុងកម្មវិធីការងារនៅខេត្ត Kon Tum នាព្រឹកថ្ងៃទី២០ ខែសីហា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Kon Tum អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងដោះស្រាយសំណើសម្រាប់ខេត្ត Kon Tum អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Kon Tum - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Kon Tum

បន្ទាប់ពីបានស្តាប់មតិយោបល់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Kon Tum អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ប្រកបដោយប្រសិទ្ធភាព លើកកំពស់ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន នវានុវត្តន៍ឥតឈប់ឈរ ទាក់ទាញ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។ ខេត្តត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ប្រកបដោយសុខដុមរមនានៃសេដ្ឋកិច្ច វប្បធម៌-សង្គម និងការការពារបរិស្ថានអេកូឡូស៊ី ដោយផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យខេត្តយកចិត្តទុកដាក់លើការអភិវឌ្ឍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីបង្កើតលំហអភិវឌ្ឍន៍រួមមួយ ជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃវិស័យកសិកម្ម អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ តំបន់ដាំដុះឱសថក្រោមដំបូលព្រៃ ផ្តោតលើការកសាងផលិតផលម៉ាកជាតិ និងអន្តរជាតិមួយចំនួន ។

ក្នុងវិស័យទេសចរណ៍ ខេត្តត្រូវអភិវឌ្ឍគុណសម្បត្តិរបស់ខ្លួនទាក់ទងនឹងតំបន់ទេសភាព លក្ខខណ្ឌធម្មជាតិ លក្ខណៈពិសេសប្លែកពីគេ បរិស្ថានអេកូឡូស៊ី និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិនៅតំបន់ខ្ពង់រាបភាគកណ្តាល និយាយរួម និង Kon Tum និយាយដោយឡែក។ អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ Mang Den ឱ្យក្លាយទៅជាចំណុចលេចធ្លោនៃផ្លូវបៃតងនៃតំបន់ខ្ពង់រាបកណ្តាល។

ខេត្តក៏ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពសន្តិសុខសង្គម និងកាត់បន្ថយភាពក្រីក្រ ជាពិសេសសម្រាប់ជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ