លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុង Da Nang

(VOVWORLD) - នារសៀលថ្ងៃទី១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីសម័យប្រជុំការងារតាមប្រព័ន្ធអនឡាញរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលនិងថ្នាក់ដឹកនាំសំខាន់ៗ របស់ទីក្រុង Da Nang ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុង Da Nang - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជនទីក្រុង Da Nang ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ស្តីពីភារកិច្ចដែលទីក្រុង Da Nang ត្រូវការអនុវត្តន៍នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ទីក្រុង Da Nang ត្រូវជំរុញបន្ថែមទៀតនូវស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង ក្តាប់ស្ថានការណ៍  ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែង ដោយយកលក្ខណៈជាក់ស្តែងជាវិធានការ ដើម្បីបន្តជំរុញការងារសំខាន់ៗ។ ទីក្រុងត្រូវការកសាងប្រព័ន្ធរដ្ឋបាលដែលស្អាតស្អំនិងប្រជាធិបតេយ្យ ហើយទាំងអស់គឺដើម្បីប្រជាជន"។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើថា ទីក្រុងគួរតែ ជំរុញការស្រាវជ្រាវលើរចនាសម្ព័ន្ធ Da Nang ដែលមានភាពសុខដុម ឈានទៅរកបច្ចេកវិទ្យាខ្ពស់ និងការច្នៃប្រឌិត រួមទាំងស្វែងរកកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន យកការវិនិយោគសាធារណៈមកដឹកនាំការវិនិយោគឯកជន ផ្តោតលើការអភិវឌ្ឍធនធានមនុស្សខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម យកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍ ស្តារវប្បធម៌ប្រពៃណី និងអភិវឌ្ឍឧស្សាហកម្មកម្សាន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ