លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក

(VOVWORLD) - នៅសាជីវកម្ម Intel  អនុប្រធានប្រតិបត្តិផ្នែកផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Intel លោក Keyvan Esfarjani បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់វៀតណាមក្នុងខ្សែសង្វាក់ផលិតកម្មរបស់ Intel ក៏ដូចជាតួនាទីរបស់រោងចក្រវៀតណាមផងដែរ។

នារសៀលថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាសាជីវកម្មបច្ចេកវិទ្យាឈានមុខគេលើពិភពលោក រួមមាន Intel, Apple និង Google។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើទស្សនកិច្ច និងជួបធ្វើការជាមួយក្រុមហ៊ុន Intel  (រូបថត៖ VGP)

នៅសាជីវកម្ម Intel  អនុប្រធានប្រតិបត្តិផ្នែកផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Intel លោក Keyvan Esfarjani បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់វៀតណាមក្នុងខ្សែសង្វាក់ផលិតកម្មរបស់ Intel ក៏ដូចជាតួនាទីរបស់រោងចក្រវៀតណាមផងដែរ។ ថ្នាក់ដឹកនាំ Intel បានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្សរបស់វៀតណាម។ល។ ហើយបានវាយតម្លៃថា វៀតណាមជាកន្លែងដ៏មានសក្តានុពលសម្រាប់អាជីវកម្មបច្ចេកវិទ្យាបន្តពង្រីកប្រតិបត្តិការរបស់ខ្លួន។ អបអរសាទរចំពោះលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Intel លើពិភពលោកនិងនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានបំណងចង់ឲ្យ Intel នឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងមូលដ្ឋានក្រៅពីទីក្រុងហូជីមិញ ហើយចូលរួមជាមួយវៀតណាមក្នុងការរួមចំណែកផ្លាស់ប្តូរបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក - ảnh 2នាយកប្រតិបត្តិ Apple លោក Tim Cook ស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មកទស្សនកិច្ច (រូបថត៖ VOV) 

ជួបសន្ទនាជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាបន្តបង្កើតបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងយុត្តិធម៌ បង្កើតលក្ខខណ្ឌអតិបរិមាសម្រាប់ធុរកិច្ច និងវិនិយោគិនអាមេរិក ដើម្បីបង្កើនប្រតិបត្តិការនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក - ảnh 3នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Rick Osterloh អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Google ( រូបថត៖ VOV)

នាថ្ងៃដដែល ក្នុងជំនួបជាមួយអនុប្រធានជាន់ខ្ពស់អាជីវកម្ម Google លោក Rick Osterloh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍ចំពោះផែនការសហប្រតិបត្តិការថ្មីរបស់ Google នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Google បន្តគាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់ធុរកិច្ចវៀតណាម តាមនោះ រួមចំណែកដល់ដំណើរការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ