លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) - ត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៧ នីតិកាលទី១៥ នារសៀលថ្ងៃទី១២ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង Can Tho បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ O Mon ទីក្រុង Can Tho។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងរយៈពេល ៤ ខែដើមឆ្នាំ; ព្រមទាំងចង្អុលបង្ហាញយ៉ាងច្បាស់អំពីភារកិច្ចដែលខេត្ត Can Tho ត្រូវអនុវត្តន៍នាពេលខាងមុខ ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍរួមនៃប្រទេសជាតិ។ តាមនោះ ទីក្រុង Can Tho ចាំបាច់ត្រូវអនុវត្តន៍ការងារសំខាន់ៗនោះ គឺការកៀរគរនិងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព; ជំរុញកម្លាំងចលករប្រពៃណីសម្រាប់កំណើន ហើយបង្កើតរបកគំហើញលើកម្លាំងចលករថ្មីៗ។ ទន្ទឹមនឹងនោះ Can Tho ត្រូវផ្តោតការយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ និងអភិវឌ្ឍន៍កត្តាមនុស្ស; បង្កើនការតភ្ជាប់តំបន់ ក្នុងប្រទេសនិងអន្តរជាតិ; ជំរុញការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រឲ្យបានស៊ីសង្វាក់គ្នា ទូលំទូលាយនិងបរិយាប័ន្ន: ជំរុញការអភិវឌ្ឍឧស្សាហកម្ម; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងនាមជាសមាជិករដ្ឋសភានៃទីក្រុង Can Tho លោកនាយករដ្ឋមន្ត្រីផ្ទាល់ ជានិច្ចកាលខិតខំបំពេញភារកិច្ចរបស់ខ្លួន; ផ្តៀងស្តាប់មតិ និងសេចក្តីប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋ អ្នកបោះឆ្នោត ព្រមទាំងមានបំណងថា អ្នកបោះឆ្នោតនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃទីក្រុង Can Tho និយាយដោយឡែក និងប្រទេសជាតិនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ