លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ឧសភា ពីទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ក្នុងឱកាសដែលលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសិង្ហបុរីជាដៃគូសំខាន់ក្នុងតំបន់ក៏ដូចជាលើពិភពលោក ដោយសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសឹង្ហបុរី ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លា ស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព សក្តិសមជាគំរូនៃទំនាក់ទំនងដ៏ស្វាហាប់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រីកគំរូ VSIP ហើយនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ VSIP ជំនាន់ថ្មី ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ; ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើនការយល់ដឹងរួមរវាងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជាក់ថា លោកនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ក៏ដូចជាយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសកិច្ចប្រជុំជាប្រចាំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សិង្ហបុរីមានបំណងធ្វើការជាមួយវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងទំនាក់ទំនងសេដ្ឋកិច្ចបៃតង - សេដ្ឋកិច្ចឌីជីថលវៀតណាម-សិង្ហបុរី ជាពិសេសលើវិស័យថាមពលស្អាត និងឥណទានកាបូន។ ទាក់ទិននឹងបញ្ហាជាក់លាក់ លោកនាយករដ្ឋមន្ត្រី Lawrence Wong បានវាយតម្លៃថា បណ្តាញ VSIP ជាបង្គោលភ្លើងហ្វារក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយយល់ព្រមជំរុញគម្រោង VSIP ជំនាន់ថ្មីឲ្យកាន់តែបៃតង សមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍ និងអាទិភាពរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Lawrence Wong ក៏បាននិយាយដែរថា លោកនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីបន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តសហគ្រាសសិង្ហបុរី ពង្រីកការវិនិយោគថ្មីនៅវៀតណាម ដោយផ្សាភ្ជាប់នឹងការកែលម្អគុណភាពនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ផ្តល់អាទិភាពលើវិស័យបច្ចេកវិទ្យាខ្ពស់ ជំរុញសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពលស្អាត semiconductor និងបញ្ញាសិប្បនិម្មិត (AI)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ