លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជ័យជំនះ Dien Bien Phu គឺជាវីរចម្រៀង អមតៈជារៀងរហូត
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មេសា នៅខេត្ត Dien Bien នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះ
សំណាលជាមួយកម្លាំងយុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និងជនស៊ីវិលដែលបានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការ Dien Bien Phu ក្នុងឱកាសរំលឹកខួបលើកទី ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
លោកនាយករដ្ឋមន្រ្តីសួរសុខទុក្ខ ជូនអំណោយដល់អតីតយុទ្ធជនដែលបានចូលរួមក្នុងយុទ្ធនាការ Dien Bien។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះ មានវត្តមានប្រតិភូចំនួន ១៣៩នាក់ ដែលជាយុទ្ធជន Dien Bien យុវជនស្ម័គ្រចិត្ត និងជនស៊ីវិល ដែលបានចូលរួមដោយផ្ទាល់ក្នុងការតស៊ូក្នុងអតីត កាល។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹកឡើងវិញនូវ ប៉ុន្មានខែឆ្នាំជាប្រវត្តិសាស្ត្រនៃជ័យជំនះ Dien Bien Phu ព្រមទាំងអះអាងថា ជ័យជំនះ Dien Bien Phu គឺជាជ័យជំនះនៃសេចក្ដីសុចរិតរបស់ប្រជាជាតិវៀតណាម ជាជ័យជំនះ នៃឫទ្ធានុភាព ភាពឈ្លាសវៃ និងលទ្ធិវីរបដិវត្តន៍វៀតណាម ជាជ័យជំនះនៃសតិសម្បជញ្ញៈ និងសេចក្តីថ្លៃថ្នូរមនុស្ស។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu មានសារៈសំខាន់នៃសម័យកាល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ ប្រជាជាតិជាច្រើនជុំវិញពិភពលោក៖
“យើងខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ យុទ្ធជនទូទាំង ប្រទេស បណ្ដាប្រទេសបងប្អូន និងមិត្តភក្តិអន្តរជាតិ ដែលបានរួមកម្លាំងកាយចិត្ត ប្រកៀកស្មា ចែករំលែកជាមួយយើង ដើម្បីរួមចំណែកបង្កើតឡើងជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ ហើយវៀតណាមបានក្លាយជាតារាភ្លឺចិញ្ចាចនៃចលនារំដោះជាតិនៅលើ ពិភពលោក”។
ប្រតិភូដែលអញ្ជើញចូលរួមពិធី។ (រូបថត៖ VOV) |
ដោយសង្កត់ធ្ងន់លើគោលការណ៍សីលធម៌តាំងពីរាប់ពាន់ឆ្នាំមករបស់វៀតណាម នោះ គឺការដឹងគុណជានិច្ចចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ លោក នាយករដ្ឋមន្ត្រីបានស្នើឲ្យគ្រប់ថ្នាក់ ផ្នែកនិងមូលដ្ឋាន បន្តជំរុញការថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ ធានាថាជន មានគុណូបការៈនិងក្រុមគ្រួសាររបស់ពួកគេ មានជីវភាពរស់នៅពីកម្រិតមធ្យមឡើង ទៅ; គាំទ្រយ៉ាងសកម្មចំពោះមូលនិធិតបស្នងសងគុណដើម្បីជួយឧបត្ថម្ភគ្រួសារ គោលនយោបាយជំនះលើការលំបាក និងកែលម្អជីវភាព៕