លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំរុញកិច្ចសហប្រតិបត្តិការប្រេង ឧស្ម័ន រវាងវៀតណាមនិងរុស្ស៊ី
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Kudryashov Sergei Ivanovich អគ្គនាយក ក្រុមហ៊ុន Zarubezhneft សហព័ន្ធរុស្ស៊ី ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅ វៀតណាមលើកិច្ចសហប្រតិបត្តិការប្រេងឧស្ម័ន និងថាមពល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Kudryashov Sergei Ivanovich អគ្គនាយកក្រុមហ៊ុន Zarubezhneft។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមជានិច្ចកាល គាំទ្រ និងបង្កើតលក្ខខណ្ឌជំរុញកិច្ចសហប្រតិបត្តិការប្រេង ឧស្ម័នរវាងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា”។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Zarubezhneft និងសម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័នវៀតណាម (PetroVietnam) ពិភាក្សា និងចង្អុលបង្ហាញយ៉ាងច្បាស់នូវ ខ្លឹមសារត្រូវការដោះស្រាយ; ស្នើដំណោះស្រាយដើម្បីឲ្យកិច្ចសហប្រតិបត្តិការប្រេងឧស្ម័នរវាងប្រទេសទាំងពីរបន្តសម្រេចបានលទ្ធផលប្រសើរជាងមុន។
រីឯខ្លួនវិញ លោក Kudryashov Sergei Ivanovich បានឲ្យដឹងថា ក្រោយរយៈ ពេលជាង ៤០ ឆ្នាំ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Zarubezhneft និងសម្ព័ន្ធ ក្រុមហ៊ុន PetroVietnam សម្រេចបានជោគជ័យជាច្រើន ក្នុងការរុករកភូគព្ភសាស្ត្រ និងការធ្វើអាជីវកម្មប្រេងឧស្ម័ន។ លោក Kudryashov Sergei Ivanovich បានឲ្យដឹងថា ភាគីរុស្ស៊ីមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងកិច្ចសហប្រតិបត្តិការ ប្រេងឧស្ម័នផងដែរ។ ក្រុមហ៊ុន Zarubezhneft ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមលើវិស័យផ្សេងទៀត ក្នុងនោះមានការអភិវឌ្ឍវាយោអគ្គីសនីនៅឯនាយ សមុទ្រវៀតណាម៕