លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវតែបង្កើតការលោតផ្លោះលើកំណែទម្រង់រដ្ឋបាល

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលបានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិ ការដឹកនាំ។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវតែបង្កើតការលោតផ្លោះលើកំណែទម្រង់រដ្ឋបាល - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម ដែលចាត់ទុកការកែទម្រង់បែបបទរដ្ឋបាលជាភារកិច្ចសំខាន់មួយ និងជាការលោតផ្លោះយុទ្ធសាស្ត្រ។ ឆ្នាំ ២០២២ មានប្រធានបទ “សាមគ្គីភាព - វិន័យ - សកម្ម - ការសម្របខ្លួន - សុវត្ថិភាព - ប្រសិទ្ធភាព - ការស្តារ - ការអភិវឌ្ឍ” ហើយក៏ជាឆ្នាំដ៏សំខាន់ផងដែរ ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលដៅនៃផែនការរយៈពេលប្រាំឆ្នាំ ២០២១-២០២៥ របស់ប្រទេសជាតិ។  ដូច្នេះ កំណែទម្រង់រដ្ឋបាលត្រូវតែបានពន្លឿនបន្ថែមទៀតនៅឆ្នាំ ២០២២នេះ៖

“គោលដៅរបស់យើងគឺបង្កើតការលោតផ្លោះក្នុងកំណែទម្រង់រដ្ឋបាល ជាពិសេសនីតិវិធីរដ្ឋ បាលសម្រាប់ប្រជាពលរដ្ឋនិងអង្គភាពអាជីវកម្ម ដើម្បីជំរុញនិងកៀងគរប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទី២ លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋាន។ ទស្សនៈ គឺការវិនិយោគសម្រាប់ការកែទម្រង់រដ្ឋបាលគឺការវិនិយោគក្នុងការអភិវឌ្ឍ ដោយយកប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ អង្គភាពអាជីវកម្មនិងការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ ធ្វើជារង្វស់សម្រាប់កំណែទម្រង់រដ្ឋបាលរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋាន។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនៃកម្មវិធីមេស្តីពីកំណែទម្រង់រដ្ឋបាលរដ្ឋសម្រាប់ដំណាក់កាល ២០២១-២០២៣ និងផ្តោតលើការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីស្តីពីការកាត់បន្ថយនិងសម្រួលបទប្បញ្ញត្តិ ទាក់ទងនឹងសកម្មភាពធុរកិច្ចក្នុងដំណាក់កាល ២០២០-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ